ដំណើរការនីតិវិធីនេះ កើតឡើងនៅពេលដែលលោកអតីតៈអនុប្រធានាធិបតី ចូ បៃឌិន ខាងគណបក្សប្រជាធិបតេយ្យ នាំមុខលោក ត្រាំ នូវសំឡេងឆ្នោតដែលបានរាប់រួច ហើយមានការប្រទាញទង់គ្នាខ្លាំង ជាពិសេសនៅក្នុងរដ្ឋងាករេ ឬ swing states មួយចំនួន។
បាតុកម្មកាលពីយប់ថ្ងៃពុធ ក្នុងទីក្រុង Portland រដ្ឋ Oregon នាំឲ្យមានអំពើហិង្សាដែលនាំឲ្យប៉ូលិសចាប់ខ្លួនមនុស្ស ១០ នាក់ និងរឹបអូសអាវុធជាច្រើនដើម និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
យុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតស៊ូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តប្តឹងតវ៉ាដល់ការរាប់សន្លឹកឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាមិនបានជោគជ័យចំនួនពីរដង នៅក្នុងរដ្ឋដែលមានជម្លោះសំខាន់ៗពីរ ដើម្បីឈ្នះការបោះឆ្នោតក៏ដោយ។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែមិនទាន់ដឹងលទ្ធផលដាច់ស្រេច កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ដោយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានខិតទៅកាន់សំឡេងភាគច្រើននៃអង្គបោះឆ្នោត ហើយលោកប្រធានាធិបតី Donal Trump ទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។
ការយល់ដឹងពីស្ថានភាពចុងក្រោយរបស់ពួកអ្នកការទូតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលជាភ្នែក និងត្រចៀកនៃប្រទេសជាតិពួកគេក្នុងរដ្ឋធានីនៃស.រ.អា ជាការត្រូវការខ្លាំងនៅក្នុងប្រទេសរបស់ពួកគេ។
សហរដ្ឋអាមេរិក មានកាតព្វកិច្ចជាសមាជិកអង្គការ OSCE ក្នុងការអញ្ជើញក្រុមអ្នកសង្កេតការណ៍ពីទ្វីបអឺរ៉ុបនេះ ដើម្បីត្រួតពិនិត្យមើលការបោះឆ្នោតរបស់ខ្លួន។
នៅថ្ងៃព្រហស្បតិ៍ ពលរដ្ឋអាមេរិកបន្តរង់ចាំ ដើម្បីមើលពីលទ្ធផលបោះឆ្នោតបន្ថែមទៀត ពីបណ្តារដ្ឋជាច្រើនដែលអាចកំណត់ថា តើបេក្ខជនរូបណាជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ។
ក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook បានចាត់វិធានការថ្មីដើម្បីដាក់សញ្ញាសម្គាល់ចំពោះមតិយោបល់របស់សមាជិកល្បីឈ្មោះណាទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ដែលធ្វើឲ្យមានការយល់ច្រឡំទាក់ទិននឹងការបោះឆ្នោត។
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Trump បានទៅកន្លែងរាប់សន្លឹកឆ្នោតនៅក្នុងទីក្រុង Detroit រដ្ឋ Michigan ដើម្បីទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។ ចំណែកឯអ្នកតវ៉ានៅក្នុងទីក្រុង Phoenix រដ្ឋ Arizona វិញ បានស្រែកបន្ទរថា «បញ្ឈប់ការលួចសន្លឹកឆ្នោត»។
នៅក្នុងការធ្វើដូច្នេះ ក្រុមរបស់លោក Trump បានប៉ុនប៉ងរារាំងការរាប់សន្លឹកឆ្នោតក្នុងចំនួនយ៉ាងច្រើនដែលផ្ញើតាមប្រៃសណីយ៍ ដែលលោក Trump បានអះអាងដោយគ្មានភស្តុតាងថា មានការលួចបន្លំ និងថា ជួយដល់ក្ដីរំពឹងរបស់លោក Joe Biden ដើម្បីឈ្នះការបោះឆ្នោតនេះ។
លោក ត្រាំ បានងាកទៅរកតុលាការ ដើម្បីព្យាយាមធ្វើឱ្យសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania គ្មានសុពលភាព និងរារាំងមន្រ្តីរដ្ឋ Michigan មិនឲ្យរាប់សន្លឹកឆ្នោត។
បាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនមានលក្ខណៈសន្តិវិធីជាទូទៅ ដោយក្រុមអ្នកចូលរួមស្រែកពាក្យថា«នេះជាផ្លូវរបស់អ្នកណា?» គេឆ្លើយថា«នេះជាផ្លូវរបស់យើង»។ គេបន្តទៀតថា «ប្រសិនបើយើងមិនទទួលបានយុត្តិធម៌នោះទេ ពួកគេក៏មិនបានសន្តិភាពដែរ»។
ព័ត៌មានផ្សេងទៀត
No media source currently available