នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ សភាសហរដ្ឋអាមេរិកបានបញ្ចប់ការរាប់សន្លឹកឆ្នោតនិងបញ្ជាក់ពីជ័យជម្នះរបស់លោកJoe Bidenជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនិងលោកស្រី Kamala Harris ជាអនុប្រធាន។ ព្រឹត្តិការណ៍ដែលជាពិធីការដែលតាមធម្មតាមានរយៈពេលមិនដល់១ម៉ោងបានអូសបន្លាយតាំងពីម
លោក Trump ក៏បានប្រកាសថានឹងមាន «ការផ្ទេរអំណាចដោយសន្តិវិធី» នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ដែលជាថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺលោក Joe Biden។
លោក Jon Ossoff បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានទីភ្នាក់ងារព័ត៌មាន The Associated Press ព្យាករណ៍ថាបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាផ្តាច់ព្រាត់នៅរដ្ឋ Georgia។
លោក Biden បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំអំពាវនាវដល់លោកប្រធានាធិបតី Trump ឲ្យថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍នៅពេលឥឡូវនេះ ដើម្បីបំពេញទៅតាមសម្បថរបស់លោក [ពេលស្បថចូលកាន់តំណែង] និងដើម្បីការពាររដ្ឋធម្មនុញ្ញនិងទាមទារឲ្យមានការបញ្ចប់ការឡោមព័ទ្ធ [សភា] នេះ»។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump ដែលសន្យាថា «នឹងផ្ទេរអំណាចដោយមានរបៀបរៀបរយត្រឹមត្រូវតាមច្បាប់» នៅថ្ងៃទី២០ ខែមករាខាងមុខនេះ នៅពេលដែលលោក Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតី។
នៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាសហរដ្ឋអាមេរិក នាយប់ថ្ងៃពុធ សមាជិករដ្ឋសភាបានបោះឆ្នោតជំទាស់ដោយសំឡេង ៣០៣ ទល់នឹង ១២១ ទៅនឹងការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋ Arizona ដែលលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានឈ្នះ។
នៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នាយប់ថ្ងៃពុធសមាជិកព្រឹទ្ធសភាបានបោះឆ្នោតជំទាស់ដោយសំឡេង ៩៣ ទល់នឹង ៦ ទៅនឹងការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋ Arizona ដែលលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានឈ្នះ។
ប៉ូលិសការពារអគារសភាសហរដ្ឋអាមេរិកបានបញ្ជាឲ្យបិទបរិវេណអគារសភាទាំងស្រុងកាលពីថ្ងៃពុធ ដោយយោងលើហេតុផលថា មានការគំរាមកំហែងសន្ដិសុខពីខាងក្រៅ។
ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden បានហៅការធ្វើបាតុកម្មដោយហិង្សានៅវិមានសភាសហរដ្ឋអាមេរិកថាជា «ការរំលោភបំពានលើការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋបំផុតរបស់ពលរដ្ឋអាមេរិកាំង»។
ក្រោយពីក្រុមអ្នកគាំទ្រនាំគ្នាសម្រុកចូលដោយហិង្សាទៅក្នុងវិមានសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារមួយលើ Twitter អំពាវនាវឲ្យពួកគេ«ត្រឡប់ទៅផ្ទះវិញដោយសន្ដិវិធី»។
មានការច្របូកច្របល់នៅក្នុងបន្ទប់សភា ខណៈដែលទ្វារនានាត្រូវបានមិទចាក់សោ ហើយការជជែកដេញដោលគ្នាជុំវិញការរាប់សំឡេងបោះឆ្នោតរបស់អង្គបោះឆ្នោតត្រូវបានផ្អាក។ អ្នកតំណាងមកពីប៉ូលិសបានប្រាប់សមាជិកសភាឱ្យរក្សាភាពស្ងប់ស្ងាត់ ហើយថាព័ត៌មានបន្ថែមនឹងមានក្នុងពេលឆាប់ៗនេះ។
មនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្ដុំគ្នានៅខាងក្រៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីតវ៉ានឹងសំឡេងបោះឆ្នោតរបស់អង្គបោះឆ្នោត និងគាំទ្រលោកប្រធានាធិបតី Donald Trump
ព័ត៌មានផ្សេងទៀត
No media source currently available