នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមក មន្រ្តីគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋមួយចំនួន។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការផ្តល់ប្រាក់នេះជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាការទិញទឹកចិត្តឡើយ។
មេដឹកនាំឬតំណាងគណបក្សនយោបាយមួយចំនួន បានបង្ហាញពីបញ្ហាប្រឈមជាច្រើនរបស់សកម្មជននយោបាយ រួមមានការរារាំង ការបំភិតបំភ័យនៅតាមមូលដ្ឋាន និងការបង្កការរំខានរបស់អាជ្ញាធរមូលដ្ឋានមិនឱ្យលើកស្លាកគណបក្សជាដើម។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវបានបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី១។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិអះអាងថា ការចេញដីកាឱ្យនាំខ្លួនលោក សៀម ភ្លុក កូនក្តីរបស់លោក គឺជារឿងដែលមិនត្រឹមត្រូវ ដោយសារមន្រ្តីបញ្ជូនដីកាឱ្យចូលខ្លួនខុសអាសយដ្ឋាន ហើយកូនក្តីរបស់លោកមិនបានទទួលដីកា។
កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានជួបប្រជុំការងាររយៈពេលបីថ្ងៃនៅទីក្រុងJacksonville រដ្ឋផ្លរីដាពីថ្ងៃទី១៩ដល់២១ខែកុម្ភៈដើម្បីរៀបចំផែនការការងារក្នុងពេលខាងមុខ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងជ្រើសរើសក្រុមប្រឹក្សាសរុបជាង១១.៦០០នាក់នៅទូទាំងប្រទេស នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសជាមេឃុំតំណាងឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញក្តីសង្ឃឹមថារូបលោកនឹងទទួលបានសំឡេងឆ្នោតគាំទ្រច្រើន នៅគ្រាដែលអវត្តមានគណបក្សសង្រ្គ
យុទ្ធនាការចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលបញ្ជីឈ្មោះនេះ ធ្វើឡើងនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
គណបក្សភ្លើងទៀនមិនទាន់សម្រេចថានឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ឬយ៉ាងណានោះទេ គឺអាស្រ័យទៅលើសមាជិកនិងការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
គណបក្សនយោបាយថ្មីមួយទៀត គឺ«គណបក្សកម្ពុជានិយម» ឬ Kampucheaniyum Party(KP) ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីសប្តាហ៍មុន។
ព័ត៌មានផ្សេងទៀត
No media source currently available