ការសម្រេចចិត្តរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលនឹងមិនធ្វើការវាយតម្លៃទៅលើលទ្ធផលនៃដំណើរបោះឆ្នោតនោះ គឺឈរលើសេចក្តីប្រកាសជាសាធារណៈមួយដែលបានពណ៌នាអំពីកម្រិតមិនប្រែប្រួលច្រើននៃ «លក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ ២០២២»។
នៅក្នុងសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ បេក្ខភាពឈរឈ្មោះមេឃុំចៅសង្កាត់របស់បក្សប្រឆាំងមួយនេះ មានការជឿជាក់ទោះបីពួកគេអះអាងថា សកម្មភាពនយោបាយរបស់ពួកគេស្ថិតក្រោមការគំរាមកំហែង ឬបំភិតបំភ័យយ៉ាងណាក្តី។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខនេះ មានការចូលរួមពីគណបក្សតូចៗបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានតុលាការរំលាយ ហើយមិនមានវត្តមាន កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ព្រះអង្គបញ្ជាក់ថា៖ «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ»។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមក មន្រ្តីគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋមួយចំនួន។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការផ្តល់ប្រាក់នេះជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជាការទិញទឹកចិត្តឡើយ។
មេដឹកនាំឬតំណាងគណបក្សនយោបាយមួយចំនួន បានបង្ហាញពីបញ្ហាប្រឈមជាច្រើនរបស់សកម្មជននយោបាយ រួមមានការរារាំង ការបំភិតបំភ័យនៅតាមមូលដ្ឋាន និងការបង្កការរំខានរបស់អាជ្ញាធរមូលដ្ឋានមិនឱ្យលើកស្លាកគណបក្សជាដើម។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវបានបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី១។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិអះអាងថា ការចេញដីកាឱ្យនាំខ្លួនលោក សៀម ភ្លុក កូនក្តីរបស់លោក គឺជារឿងដែលមិនត្រឹមត្រូវ ដោយសារមន្រ្តីបញ្ជូនដីកាឱ្យចូលខ្លួនខុសអាសយដ្ឋាន ហើយកូនក្តីរបស់លោកមិនបានទទួលដីកា។
កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានជួបប្រជុំការងាររយៈពេលបីថ្ងៃនៅទីក្រុងJacksonville រដ្ឋផ្លរីដាពីថ្ងៃទី១៩ដល់២១ខែកុម្ភៈដើម្បីរៀបចំផែនការការងារក្នុងពេលខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available