អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា អ្នកស្រីបារម្ភអំពីជម្លោះនយោបាយកើតឡើងនៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ៕
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា មានករណីជាច្រើនទៀតដែលបានបង្ហាញពីភាពមិនប្រក្រតីដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ថា ការបង្កើនអាសនៈតំណាងរាស្ត្រនៅតាមខេត្តដែលមានអាសនៈមួយគឺជារឿងសំខាន់ និងជារឿងល្អដើម្បីបញ្ចៀសការគ្រប់គ្រងដោយគណបក្សតែមួយ។
ការចុះឈ្មោះបោះឆ្នោតបានចាប់ផ្តើមប្រមាណ៣សប្តាហ៍មកហើយ ហើយមន្រ្តីរៀបចំការបោះឆ្នោតបានឲ្យដឹងថា ពលរដ្ឋបានទៅចុះឈ្មោះច្រើន គឺមានរហូតទៅដល់៣៦ម៉ឺននាក់។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា ការរួមបញ្ចូលគ្នានេះជាការវិវឌ្ឍផ្នែកនយោបាយល្អមួយ ព្រោះគណបក្សតូចៗចាប់ផ្តើមរួមសាមគ្គីគ្នាឡើងវិញ។ ប៉ុន្តែលោកថាការទាក់ទាញសំឡេងគាំទ្រពីម្ចាស់ឆ្នោតបានច្រើនឬយ៉ាងណានោះ គឺមិនទាន់អាចធ្វើការប៉ាន់ស្មានបាននៅឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត លើកឡើងពីភាពមិនប្រក្រតី ដែលគណបក្សប្រជាជនកម្ពុជាឈ្នះតំណែងមេឃុំនៅទូទាំងប្រទេសស្ទើរតែទាំងអស់។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្នុងជំនួបរបស់គណបក្សទាំង៤ជាមួយក្រសួងមហាផ្ទៃនោះ ភាគីគណបក្សបានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធស្ថានភាពនយោបាយ និងប្រព័ន្ធបោះឆ្នោត។
បើតាមលោក ហង្ស ពុទ្ធា ស្ថាប័នរៀបចំការបោះឆ្នោត នឹងត្រូវការមន្ត្រីរៀបចំការបោះឆ្នោតរយៈពេលខ្លី និងវែងចំនួនប្រមាណ ៣.០០០ ពាន់នាក់ ព្រោះក្នុងមួយការិយាល័យ នឹងដាក់មន្ត្រីចំនួន ៦ នាក់។
គណបក្សឆន្ទៈខ្មែរយល់ថា គណបក្សភ្លើងទៀនដែលទទួលបានសំឡេងគាំទ្រច្រើនពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានគុណសម្បត្តិនាំមុខផ្តួចផ្តើមដឹកនាំការពិភាក្សាអំពីការរួបរួមរវាងគណបក្សនយោបាយនេះ ដើម្បីឱ្យសម្រេចមុនដំណាច់ឆ្នាំ២០២២នេះ។
គណបក្សប្រឆាំងមួយចំនួនបានបង្ហាញការគាំទ្រការចងសម្ពន្ធភាពជាមួយគ្នា ដើម្បីជាកម្លាំងរួមគ្នា ក្នុងការបង្កើនសំឡេងជំទាស់ក្នុងសភានៅឆ្នាំ២០២៣ ដែលពួកគេអះអាងថាដើម្បីទប់ទល់ឥទ្ធិពលរបស់គណបក្សកាន់អំណាច។
កាលពីឆ្នាំ២០១៧ មុនការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ និងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ លោក ហ៊ុន សែន ធ្លាប់អះអាងថា បើគណបក្សប្រជាជនកម្ពុជាមិនបន្តកាន់អំណាច នោះប្រទេសនឹងមានសង្រ្គាម។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ដែលធ្វើឡើងកាលពីដើមខែមិថុនា មេឃុំចៅសង្កាត់ជាប់ឆ្នោតជាស្ត្រីមាន១៧៣នាក់ គឺស្មើ១០,៤៧%តែប៉ុណ្ណោះនៃមេឃុំចៅសង្កាត់សរុបចំនួន១.៦៥២នាក់នៅទូទាំងប្រទេស។
ព័ត៌មានផ្សេងទៀត
No media source currently available