អ្នកស្រី Claiborne នឹងត្រូវកាត់ទោសនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩។ អ្នកស្រីអាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។
កម្ពុជានឹងរៀបចំការបោះឆ្នោតមួយទៀត គឺការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងខែឧសភា ខាងមុខនេះ ដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល និងធ្លាប់មានសំឡេងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
តាមបញ្ជីឈ្មោះគណបក្សនយោបាយដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ (គ.ជ.ប) គេឃើញមានគណបក្សតូចៗ មួយចំនួនចូលរួមប្រជែងជាមួយនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ គ.ជ.ប បានផ្តល់សុពលភាព និងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសប្តាហ៍នេះបានចេញសេចក្តីសម្រេចមួយដោយកំណត់យកថ្ងៃទី២៦ ខែឧសភា នៅឆ្នាំខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានផ្ដល់បទសម្ភាសន៍មួយជាមួយលោក អូន ឆេងប៉រ នៃVOA អំពីក្ដីសង្ឃឹម និងបញ្ហាប្រឈមសម្រាប់ការសន្យាធ្វើកំណែទម្រង់ជាមួយនឹងទម្រង់អភិបាលកិច្ចតាមបែបផែនឯកបក្ស។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានផ្ដល់បទសម្ភាសន៍មួយជាមួយលោក អូន ឆេងប៉រ នៃ VOA អំពីក្ដីសង្ឃឹម និងបញ្ហាប្រឈមសម្រាប់ការសន្យាធ្វើកំណែទម្រង់ជាមួយនឹងទម្រង់អភិបាលកិច្ចតាមបែបផែនឯកបក្ស។
រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ចុះបញ្ចូលអន្តរជាតិឲ្យមានការទទួលស្គាល់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត ដែលមានការរិះគន់ខ្លាំងពីស.រ.អានិង សហភាពអឺរ៉ុប ប្រទេសលោកខាងលិចជាច្រើននោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចុះឈ្មោះជូនដល់អ្នកបោះឆ្នោត ចំនួនជិតកន្លះលាននាក់ ដោយចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ នៅទូទាំងប្រទេស។ សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ដែលត្រូវចុះឈ្មោះដំបូង គឺនឹងចាប់ ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ហើយសម្រាប់អ្នកចុះឈ្មោះ និងការពិនិត្យបញ្ជី ឈ្មោះរបស់ពលរដ្ឋទូទៅ នឹងមានរយៈពេល៣ខែចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ ផងដែរ។
គណៈរដ្ឋមន្ត្រីដែលបន្តស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីចំនួន២៩រូប។
គណបក្សប្រជាជនកម្ពុជាដែលបានក្តោបយកអាសនៈទាំងអស់នៅ រដ្ឋសភាចំនួន១២៥ បានបញ្ចេញឲ្យដឹងនូវសមាសភាពនៃរដ្ឋាភិបាលថ្មីរបស់ខ្លួន ដែលមានចំនួនដល់ទៅ៥៦រូប។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមកម្ពុជា មិនទាន់មានការផ្តល់អធិប្បាយណាមួយទៅលើប្រសិទ្ធភាពរបស់រដ្ឋាភិបាលថ្មីនេះទេ តែថា រដ្ឋាភិបាលថ្មីនៅមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ រួមមានទាំងបញ្ហាដីធ្លីនិងទីផ្សារសម្រាប់ផលិតកសិកម្ម។ រដ្ឋាភិបាលថ្មីនេះក៏នឹងប្រឈមជាមួយនឹងសម្ពាធអន្តរជាតិផងដែរ ទាក់ទិននឹងភាពស្របច្បាប់របស់រដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត
No media source currently available