ការប្រារព្ធពិធីដោយគណបក្សភ្លើងទៀននេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ។
អ្នកស្រី ប៊ូ រចនា លើកឡើងថា អ្នកស្រីមិនធ្លាប់បានដាក់ពាក្យបណ្តឹងកន្លងមកនោះទេ ដោយថា អ្នកស្រីមិនរំពឹងថា មានយុត្តិធម៌ពីតុលាការកម្ពុជា។
សមាគមន៍ឧស្សហកម្មធំៗរបស់អាមេរិកបារម្ភអំពីស្ថានភាពការងារ សិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើក្រុមជំទាស់មុនការបោះឆ្នោត។
ប្រទេសកាណាដាបានចូលរួមជាមួយនឹងប្រទេសចំនួន៤៤ផ្សេងទៀតនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសប្រទេសកម្ពុជាដែលធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។ នៅឯកិច្ចប្រជុំកាលពីសប្តាហ៍មុនតំណាងរបស់កាណាដាបានសម្តែងការ«ព្រួយបារម្ភយ៉ាងខ្លាំង»ហើយបានអំពាវនាវឱ្យប្រទេសកម្ពុជាលើកលែងបម្រាមដែលបានរំលាយគណបក្សសង្គ្រោះជាតិក៏ដូចជាដោះលែងលោកកឹមសុខាប្រធានគណបក្ស។
បើតាមលិខិតមួយច្បាប់របស់លោក គុជ លី ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ផ្ញើជូនលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកអរគុណលោក សម រង្ស៊ី ដោយថា លោក សម រង្ស៊ី ចាប់អារម្មណ៍លើគណបក្សថ្មីរបស់លោក។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប នេះ ធ្វើឡើងក្នុងថ្ងៃតែមួយនៃការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ជាក់ថា ការបោះឆ្នោតនឹងធ្វើឡើងតាមកាលកំណត់ ដោយមិនមានការចរចានយោបាយជាមួយគណបក្សប្រឆាំង និងមិនខ្វល់ពីបរទេសណាមួយដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជានោះឡើយ។
បាតុកម្មថ្មីៗនេះ បានកើតមានឡើងនៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីស និងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។
មន្ត្រីសិទ្ធិមនុស្សថ្លែងថា យុត្តិធម៌នឹងមិនអាចកើតមានឡើងចំពោះម្ចាស់កាសែត The Cambodia Daily នោះទេ។ ចំណែកឯអ្នកស្រី Deborah ចាងហ្វាងរងនៃកាសែតនេះ ក៏រក្សាភាពស្ងប់ស្ងាត់ ដោយមិនឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់សំឡេងសហរដ្ឋអាមេរិកតាមសារ Email។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានប្រតិកម្មទៅនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សដោយបានស្តីបន្ទោសក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.បនេះថា មិនមានភាពខ្នះខ្នែងគ្រប់គ្រាន់ ក្នុងការចាត់វិធានការចំាបាច់ដើម្បីស្តារស្ថានការណ៍នយោបាយនៅកម្ពុជា មុនការបោះឆ្នោតខែកក្កដាខាងមុខនេះ។
ប្រទេសនូវែលសេឡង់បានចេញសេចក្តីថ្លែងការណ៍តំណាងឲ្យក្រុមប្រទេសចំនួន៤៤។ សេចក្តីថ្លែងការណ៏រួមនោះមានដូចខាងក្រោម។
រូបភាពបង្កហេតុរបស់លោកស្រីអង់ សានស៊ូជីដែលជាសកម្មជនដ៏ល្បីឈ្មោះកាលពីពេលមុនជាមួយរូបរបស់ Hitler ដែលមានពាក់ពុកមាត់និងបដាដែលទាមទារឲ្យលោកហ៊ុន សែននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាចុះចេញពីដំណែងបានត្រូវបង្ហាញដោយពួកបាតុករនៅក្នុងទីក្រុងស៊ីដនីនៅថ្ងៃសៅរ៍នេះនៅក្នុងបាតុកម្មមួយប្រឆាំងនឹងពួកមេដឹកនាំអាស៊ីអាគ្នេយ៍។
អ្នកឯកទេសខាងប្រទេសកម្ពុជាជាច្រើនដូចជាប្រវត្តិវិទូលោក David Chandler នឹងចូលរួមសិក្ខាសាលានេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅសណ្ឋាគារ Marriot Wardman Park នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ព័ត៌មានផ្សេងទៀត
No media source currently available