ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ផ្នែក​ឧស្សាហកម្ម​ធំៗ​របស់​ស.រ.អា អឺរ៉ុប និង​អង់គ្លេស​រួមគ្នា​សុំ​ឲ្យ​លោក ហ៊ុន​ សែន កែទម្រង់​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​មនុស្ស


រូបឯកសារ៖ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា។
រូបឯកសារ៖ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា។

សមាគមន៍​ឧស្សហកម្ម​ធំៗ​របស់​អាមេរិក​បារម្ភ​អំពី​ស្ថានភាព​ការងារ សិទ្ធិ​មនុស្ស និង​ការធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ទៅ​លើ​ក្រុម​ជំទាស់​មុន​ការបោះឆ្នោត។

ក្រុមហ៊ុន​សម្ព័ន្ធមិត្ត​មួយ​ដែល​មាន​សមាគម​ឧស្សហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​សមាគម​ផ្សេងទៀត​របស់​ ស.រ.អា និង​អង់គ្លេស ​ហើយនឹង​សហភាព​អឺរ៉ុប​ បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ចាត់វិធានការ​កែទម្រង់​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម។

ការទទូច​ពី​ក្រុម​សមាគម​ដែល​មាន​ឥទ្ធិពល​លើ​ក្រុម​អ្នកបញ្ជា​ទិញ​ធំៗ​ក្នុង​ប្រទេស ទាំងនេះ​ បាន​ធ្វើ​ឡើង​ក្នុង​លិខិត​ចំហ​មួយ​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២០ ​ខែមីនា ​ហើយ​ដែល ​VOA ​ទើប​ទទួល​បាន​តាម​រយៈ​គេហទំព័រ​របស់​ក្រុមប្រឹក្សា​ជំនួញ​អាមេរិក​អាស៊ាន ​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៩ ខែមីនា ​ឆ្នាំ​២០១៨​នេះ។

នៅក្នុង​លិខិត​ចំហ​ដដែល​នោះ ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ការធ្វើទុក្ខ​បុកម្នេញ ការរិតត្បិត​លើ​សកម្មភាព​សហជីព ​និង​ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ការបង្ក្រាប​លើ​គណបក្ស​ជំទាស់ ​និង​សង្គម​ស៊ីវិល​ឯករាជ្យ ហើយនឹង​ការយាយី​ដល់​មេដឹកនាំ​សហជីព​ពីររូប​គឺ​លោក​ មឿន តុលា ​និង​លោក អាត់ ធន់​ មុន​ការបោះឆ្នោត​ខាងមុខ​ផងដែរ។

វិស័យ​វាយណភ័ណ្ឌ​កម្ពុជា​ បង្កើត​ការងារ​ដល់​កម្មករ​ជាង​៧០​ម៉ឺននាក់ ​ហើយ​បង្កើត​ចំណូល​៦ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ៕

XS
SM
MD
LG