កាលពីថ្ងៃអង្គារ សេតវិមានបានប្រកាសកាត់បន្ថយឬព្យួរជំនួយទៅប្រទេសកម្ពុជាក្នុងនោះមានជំនួយយោធា រដ្ឋបាលមូលដ្ឋាន និងអគ្គនាយកដ្ឋានពន្ធដារដោយលើកឡើងថា ស្ថាប័នទាំងនេះមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះចំពេលដែលប្រទេសកម្ពុជា កំពុងប្រឈមការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតព្រឹទ្ធសភាដែលគ្មានវត្តមានរបស់គណបក្សប្រឆាំង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្រសួងបានទទួលលិខិតស្នើសុំរបស់លោក កែម រិទ្ធិសិត និងសម្រេចឲ្យលោកបង្កើតគណបក្សនយោបាយ ប៉ុន្តែលោកថា លោក កែម រិទ្ធិសិត ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្តើមធ្វើការសាកល្បង Explore Feed កាលពីខែតុលា ឆ្នាំមុន នៅក្នុងប្រទេសចំនួន៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និងស្រីលង្កា ហើយការពិសោធន៍បានធ្វើឲ្យប៉ះពាល់ភ្លាមៗដល់លទ្ធភាពចែកចាយព័ត៌មានតាមហ្វេសប៊ុករបស់ក្រុមហ៊ុនព័ត៌មានធនតូចនិងមធ្យម។
ដំណើរទស្សនកិច្ចនេះ កើតឡើងតែពីរសប្តាហ៍ក្រោយពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងកង្វល់ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាដែលមានបញ្ចូលបទប្បញ្ញត្តិស្តីពីការហាមឃាត់ការប្រមាថព្រះមហាក្សត្រ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេនៅពេលដែល VOA ទាក់ទងដោយលោកថា នឹងត្រូវពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្រសួងការបរទេសសិនមុននឹងឆ្លើយតបជាផ្លូវការ។
មេដឹកនាំសហជីព អះអាងថា ប្រសិនបើទំនិញកម្ពុជាមិនអាចនាំចូលសហភាពអឺរ៉ុបមែននោះ នោះអ្នករងគ្រោះគឺកម្មករកាត់ដេរ ធនាគារ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។
ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមរបៀបមួយ «ដែលមិនស្របនឹងដំណើរការនិងគោលការណ៍ប្រជាធិបតេយ្យ»នោះទេ។
តុលាការកំពូលដាក់ទោសអ្នកស្រី ថាក់ ឡានី ឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះពាក់ព័ន្ធនឹងការថ្លែងថា លោកហ៊ុន សែនជាអ្នកនៅពីក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី។ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងនេះកំពុងនិរទេសខ្លួនក្រៅប្រទេស។
ក្រោយពីក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគណបក្សសិទ្ធិមនុស្សអាចរំលាយខ្លួនឯងបាន ដោយសារលក្ខន្តិកៈនោះ គណបក្សភ្លើងទៀនបានកែសម្រួលលក្ខន្តិកៈរបស់ខ្លួនទាក់ទងនឹងលក្ខខណ្ឌរំលាយខ្លួនឯង។
គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះទាំងស្រុងនៅក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា ខណៈគ្មានវត្តមានគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុត។
គណបក្សកាន់អំណាចរបស់លោកហ៊ុន សែនយកអាសនៈទាំងអស់នៃការបោះឆ្នោតព្រឹទ្ធសភាដែលបានបញ្ចប់ដោយគ្មានបក្សប្រឆាំង និងចំណាប់អារម្មណ៍ពីពលរដ្ឋទេ។
ព័ត៌មានផ្សេងទៀត
No media source currently available