អ្នកស្រី រ៉ូណា ស្មីត៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតថា សិទ្ធិមនុស្សគឺសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលស្ថិតស្ថេរ»។
គ.ជ.ប ស្នើឲ្យមានអ្នកសង្កេតការណ៍របស់អ.ស.ប ឃ្លាំមើលការបោះឆ្នោតពេលខាងមុខ តែអ្នកស្រី រ៉ូណា ស្មីតថា អ្នករាយការណ៍ពិសេសរបស់អ.ស.ប មិនបានលើកសំណើរនេះទេក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។
ខណៈដែលទណ្ឌកម្មអន្តរជាតិ កាន់តែមានសភាពខ្លាំងឡើងលើប្រទេសកម្ពុជា ដោយសារបញ្ហានយោបាយក្នុងស្រុកនោះ អ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការប្រទេសដទៃទៀត ជាពិសេសបស្ចិមប្រទេស ដោយមិនអាចរស់នៅតែឯកឯងបានទេ។
អ្នកជំនាញចង់ឃើញការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅតាមបែបសេរីនិយម ពហុបក្ស ដើម្បីឲ្យពលរដ្ឋមានការជ្រើសរើស ហើយគ្មានការដកសិទ្ធិអ្នកបោះឆ្នោត។
ការអំពាវនាវរបស់អ្នកស្រី ស្មីត បានធ្វើឡើងនៅចំពេលដែលប្រទេសកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨ និងនៅពេលមានសេចក្តីរាយការណ៍អំពីការរារាំងរបស់អាជ្ញាធរមិនឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍មួយជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិនេះ។
កាលពីថ្ងៃអង្គារ សេតវិមានបានប្រកាសកាត់បន្ថយឬព្យួរជំនួយទៅប្រទេសកម្ពុជាក្នុងនោះមានជំនួយយោធា រដ្ឋបាលមូលដ្ឋាន និងអគ្គនាយកដ្ឋានពន្ធដារដោយលើកឡើងថា ស្ថាប័នទាំងនេះមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះចំពេលដែលប្រទេសកម្ពុជា កំពុងប្រឈមការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតព្រឹទ្ធសភាដែលគ្មានវត្តមានរបស់គណបក្សប្រឆាំង។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្រសួងបានទទួលលិខិតស្នើសុំរបស់លោក កែម រិទ្ធិសិត និងសម្រេចឲ្យលោកបង្កើតគណបក្សនយោបាយ ប៉ុន្តែលោកថា លោក កែម រិទ្ធិសិត ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្តើមធ្វើការសាកល្បង Explore Feed កាលពីខែតុលា ឆ្នាំមុន នៅក្នុងប្រទេសចំនួន៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និងស្រីលង្កា ហើយការពិសោធន៍បានធ្វើឲ្យប៉ះពាល់ភ្លាមៗដល់លទ្ធភាពចែកចាយព័ត៌មានតាមហ្វេសប៊ុករបស់ក្រុមហ៊ុនព័ត៌មានធនតូចនិងមធ្យម។
ដំណើរទស្សនកិច្ចនេះ កើតឡើងតែពីរសប្តាហ៍ក្រោយពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងកង្វល់ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាដែលមានបញ្ចូលបទប្បញ្ញត្តិស្តីពីការហាមឃាត់ការប្រមាថព្រះមហាក្សត្រ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេនៅពេលដែល VOA ទាក់ទងដោយលោកថា នឹងត្រូវពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្រសួងការបរទេសសិនមុននឹងឆ្លើយតបជាផ្លូវការ។
មេដឹកនាំសហជីព អះអាងថា ប្រសិនបើទំនិញកម្ពុជាមិនអាចនាំចូលសហភាពអឺរ៉ុបមែននោះ នោះអ្នករងគ្រោះគឺកម្មករកាត់ដេរ ធនាគារ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available