ដំណើរទស្សនកិច្ចនេះ កើតឡើងតែពីរសប្តាហ៍ក្រោយពីអ្នកស្រី រ៉ូណា ស្មីត បានសម្តែងកង្វល់ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាដែលមានបញ្ចូលបទប្បញ្ញត្តិស្តីពីការហាមឃាត់ការប្រមាថព្រះមហាក្សត្រ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេនៅពេលដែល VOA ទាក់ទងដោយលោកថា នឹងត្រូវពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្រសួងការបរទេសសិនមុននឹងឆ្លើយតបជាផ្លូវការ។
មេដឹកនាំសហជីព អះអាងថា ប្រសិនបើទំនិញកម្ពុជាមិនអាចនាំចូលសហភាពអឺរ៉ុបមែននោះ នោះអ្នករងគ្រោះគឺកម្មករកាត់ដេរ ធនាគារ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។
ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមរបៀបមួយ «ដែលមិនស្របនឹងដំណើរការនិងគោលការណ៍ប្រជាធិបតេយ្យ»នោះទេ។
តុលាការកំពូលដាក់ទោសអ្នកស្រី ថាក់ ឡានី ឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះពាក់ព័ន្ធនឹងការថ្លែងថា លោកហ៊ុន សែនជាអ្នកនៅពីក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី។ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងនេះកំពុងនិរទេសខ្លួនក្រៅប្រទេស។
ក្រោយពីក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគណបក្សសិទ្ធិមនុស្សអាចរំលាយខ្លួនឯងបាន ដោយសារលក្ខន្តិកៈនោះ គណបក្សភ្លើងទៀនបានកែសម្រួលលក្ខន្តិកៈរបស់ខ្លួនទាក់ទងនឹងលក្ខខណ្ឌរំលាយខ្លួនឯង។
គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះទាំងស្រុងនៅក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា ខណៈគ្មានវត្តមានគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុត។
គណបក្សកាន់អំណាចរបស់លោកហ៊ុន សែនយកអាសនៈទាំងអស់នៃការបោះឆ្នោតព្រឹទ្ធសភាដែលបានបញ្ចប់ដោយគ្មានបក្សប្រឆាំង និងចំណាប់អារម្មណ៍ពីពលរដ្ឋទេ។
តាមលទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីដោយទំនងជាប្រមូលទាំង៥៨អាសនៈ ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែង។
អ្នកស្រី មូរ សុខហួរ បាននិយាយថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានេះនឹងផ្ដល់បន្ទុកបន្ថែមដល់លទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជាពីសំណាក់សហភាពអឺរ៉ុប។
បក្សគ្រប់គ្រងប្រទេសនឹងទទួលបានជ័យជម្នះពេញលេញពេលគ្មានគូប្រជែង ខ្លាំងចូលរួមក្នុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា របាយការណ៍របស់ភ្នាក់ងារកិច្ចការសម្ងាត់សហរដ្ឋអាមេរិក មិនបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពបច្ចុប្បន្នរបស់កម្ពុជានោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available