មិនមែនតែមន្រ្តីគណបក្សប្រឆាំងប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះ ក៏មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិអំពីរឿងនយោបាយ ឬក៏លែងហ៊ានមានទំនាក់ទំនងជាមួយមន្រ្តីគណបក្សប្រឆាំង ដូចកាលពីមុន។
ក្រោយពីចូលជាធរមាន សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើរបាយការណ៍ជារៀងរាល់បីខែម្តងមកឱ្យសភាជាតិរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
កាលពីថ្ងៃពុធ ប្រទេសជប៉ុនបានបរិច្ចាគប្រអប់ឆ្នោតជាង១ម៉ឺនសំរាប់ការបោះឆ្នោតឆ្នាំ ២០១៨ នៅកម្ពុជា។ នេះជាជំនួយអន្តរជាតិដំបូងបង្អស់សម្រាប់ការបោះឆ្នោត បន្ទាប់ពីសហភាពអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិចបានដកការគាំទ្ររបស់ខ្លួន បន្ទាប់ពីការរំលាយគណបក្សប្រឆាំង។ ក្រុមអង្គការសិទ្ធិមនុស្ស និងសមាជិកនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានអំពាវនាវឲ្យប្រទេសដែលជាអ្នកគាំទ្រ រួមទាំងប្រទេសជប៉ុនផង ឱ្យបញ្ឈប់ការផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិតាមសំណើរបស់រដ្ឋាភិបាល។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានថ្លែងដែរថា រាល់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលកំពុងកើតឡើងនេះ នឹងធ្វើឲ្យមានផលអាក្រក់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សកម្មភាពដំបូងរបស់ចលនាសង្គ្រោះជាតិគឺការអំពាវនាវឲ្យមានពហិការទំនិញក្រុមហ៊ុនគ្រួសារលោក ហ៊ុន សែន ដូចជាទឹកបរិសុទ្ធវីតាល់ សាំងតេលា ជាដើម។
លោក អ៊ុំ ដារ៉ាវុធ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាត្រូវការច្បាប់នេះ ដើម្បីការពារព្រះមហាក្សត្រឲ្យរួចពីការប្រមាថមើលងាយនិងឲ្យប្រទេសមានសុខសន្តិភាព។
ការផ្តល់ចំណាត់ថ្នាក់របស់ អង្គការគម្រោងយុត្តិធម៌ពិភពលោកត្រូវបានធ្វើទៅតាមកត្តាចំនួន៨ ដែលរួមមាន ការដាក់កំហិតលើអំណាចរដ្ឋាភិបាល អវត្តមាននៃអំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិមូលដ្ឋានផ្សេងៗ សណ្តាប់ធ្នាប់និងសន្តិសុខ ការអនុវត្តបទបញ្ញត្តិ យុតិ្តធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។
វីដេអូបែកធ្លាយមួយចំនួនបានបង្ហាញអំពីការឆ្លើយឆ្លងសារស្នេហានិងមេត្រីភាពរវាងលោក ហ៊ុន ម៉ានី និងតារាស្រីៗ ក្មេងៗមួយចំនួនតាមបណ្តាញសង្គម Facebook ដែលក្នុងនោះ មានការបង្ហាញពីរូបភាពស្នាមខាំ និងស្នាមជាំលើដើមដៃរបស់ស្រ្តីក្មេងៗមួយចំនួន ព្រមទាំងរូបភាពស្រ្តីម្នាក់កំពុងព្យាបាលជំងឺ។
ក្រុមអ្នកវិភាគ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សនិយាយថា ការកែប្រែរដ្ឋធម្មនុញ្ញញឹកញាប់នឹងធ្វើឲ្យច្បាប់កំពូលរបស់ជាតិមួយនេះបាត់បង់អត្ថន័យរបស់ខ្លួនដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានរៀបរាប់ថា រដ្ឋាភិបាលកម្ពុជា បានបង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរួមមានកាសែតឌឺខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី បិទទ្វារ លែងដំណើរការនៅកម្ពុជា ហើយក៏បង្ខំឲ្យស្ថានីយវិទ្យុក្នុងស្រុកជាច្រើនទៀត ឈប់ផ្សាយបន្តកម្មវិធីព័ត៌មានជាភាសាខ្មែររបស់វិទ្យុ VOA អាស៊ីសេរី និង VOD។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែលពន្យល់ក្នុងកម្មវិធី Hello VOA អំពីការបោះឆ្នោតព្រឹទ្ធសភានិងការគ្រប់គ្រងស្ថាប័នរដ្ឋផ្តាច់មុខដោយបក្សតែមួយ។
ក្រុមគណបក្សជំទាស់ដែលត្រូវបានរំលាយចោលប្រកាសថា ការអនុម័តច្បាប់នានានិងដំណើរការកិច្ចប្រជុំពេញអង្គរបស់សភាគឺ «អធម្មនុញ្ញភាព» និងខុសពីឆន្ទៈរបស់រាស្ត្រ។
ព័ត៌មានផ្សេងទៀត
No media source currently available