អ្នកនាំពាក្យគ.ជ.បអះអាងជាថ្មីថា ការបោះឆ្នោតតំណាងរាស្ត្រនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
កាលពីខែវិច្ឆិកាឆ្នាំ២០១៧ សេតវិមានបានប្រកាសផ្តាច់ជំនួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីជាការឆ្លើយតបនឹងការរំលាយគណបក្សសង្គ្រោះជាតិនិងការហាមឃាត់មន្ត្រីបក្សប្រឆាំងចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
កាលពីចុងខែមករាលោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង បានសរសេរលើទំព័រហ្វេសប៊ុកចោទប្រកាន់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត ថា ហាងលក់នំបញ្ចុករបស់នាងមានអ្នក«ប្រកាសគាំទ្រចលនាឧទ្ទាម ចេញចូល» ហើយព្រមទាំងបាន «ជួយជូតការ៉ូ ជូតតុ និងបម្រើភ្ញៀវទៀតផង»។
អង្គការសារព័ត៌មានទាំង៥ ក៏ជំរុញឲ្យអ្នកសារព័ត៌មាននិងអ្នកគាំទ្រផ្សេងទៀត តាមដានការវិវត្តន៍នានា លើសំណុំរឿងក្តីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះផងដែរ។
សកម្មជនទាំងពីរត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់ ដែលជាសេដ្ឋីមួយរូបផងដែរ។
អនុប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានលើកឡើងថា ការបង្កើតសៀវភៅនេះឡើងគឺដើម្បីការពារទង្វើបង្ក្រាបរបស់រដ្ឋាភិបាលមកលើបក្សប្រឆាំងប៉ុណ្ណោះ។
នៅពេលពលរដ្ឋព្រងើយកន្តើយនឹងការបោះឆ្នោតព្រឹទ្ធសភាដ៏ចម្រូងចម្រាស ដែលគេយល់មិនមានប្រជាធិបតេយ្យនោះ គ.ជ.ប.ប្រកាសថា ខ្លួនឯករាជ្យ ធ្វើការងារតាមច្បាប់កំណត់ ហើយគ្មាននរណាអាចជ្រៀតជ្រែកកិច្ចការរបស់ខ្លួនបានឡើយ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានចាត់ទុកថាសកម្មភាពកែប្រែរដ្ឋធម្មនុញ្ញជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានចូលមកដល់ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏មិនសូវចាប់អារម្មណ៍នឹងការបោះឆ្នោតអសកលនេះដែលនឹងធ្វើឡើងនៅថ្ងៃ២៥ ខែកុម្ភៈ។
សេចក្តីស្នើរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រាមួយចំនួននោះ ផ្តោតសំខាន់ទៅលើសិទ្ធិនិងការដកសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ដោយមួយផ្នែកកំណត់ថា គណបក្សនយោបាយ សមាគម និងប្រជាពលរដ្ឋគ្រប់រូប «ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ» និងមានកាតព្វកិច្ចរួមចំណែក កសាងនិងការពារជាតិ ជាដើម ។
ប៉ុន្តែរបាយការណ៍របស់អង្គការឃ្លំាមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានហៅលោក ហ៊ុន សែន ថាជាមេដឹកនាំក្រាញអំណាចតាមបែបផែនផ្តាច់ការ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺស្ថាប័នរៀបចំការឆ្នោតនេះ បានបោះពុម្ពសន្លឹកឆ្នោតចំនួន២៥.៩៥០សន្លឹករួចរាល់ហើយ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available