គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃក្រុមអ្នកតំណាងរាស្ត្ររបស់ IPU ក៏បានបង្ហាញនូវក្ដីបារម្ភអំពីស្ថានការណ៍អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិក្នុង សេចក្ដីថ្លែងហេតុប្រាប់សម័យប្រជុំពេញអង្គរបស់ IPU នៅទីក្រុង St. Petersburg។
សហគមន៍អន្តរជាតិបានសម្តែងការជំទាស់យ៉ាងខ្លាំងនឹងការចាប់ខ្លួនលោក កឹម សុខាហើយបានអំពាវនាវឱ្យដោះលែងព្រមទាំងបន្ធូរបន្ថយភាពតានតឹងនយោបាយ។
គម្រោងបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិត្រូវបានធ្វើឡើង ក្រោយពេលសភាអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗ។
សមាជិករដ្ឋសភាចំនួន៦៧នាក់ដែលមកតែពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃអនុម័តតាមការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដោយមិនមានវត្តមានរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃច័ន្ទនេះ ក្រុមតំណាងរាស្ត្រ ទាំង៦៧រូបនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលមានវត្តមានក្នុងសភា បានលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេងៗយ៉ាងរលូន ខណៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលប្រជុំ។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពសោះអង្គើយចំពោះសេចក្តីអំពាវនាវរបស់សហគមន៍អន្តរជាតិ ដែលស្នើកុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាការធ្វើឲ្យខូចខ្ទេចខ្ទីនៃលទ្ធិប្រជាធិបតេយ្យ និងជាការប្លន់អំណាចទាំងកណ្តាលវាល។
តុលាការកំពូលនៃប្រទេសកម្ពុជាបានទុកពេល២០ថ្ងៃឱ្យគណបក្សសង្គ្រោះជាតិត្រៀមឆ្លើយតទល់នឹងបណ្តឹងរំលាយគណបក្ស ស្របពេលដែលសហគមន៍អន្តរជាតិ និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យរិះគន់វិធានការនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃច័ន្ទនេះ សហគមន៍អឺរ៉ុបចាត់ទុកថាការវិវត្តន៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ គឺជា«ការព្រួយបារម្ភយ៉ាងខ្លាំង»។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយលោកមេធាវី គី តិច នៅថ្ងៃសុក្រនេះ បានយកភស្តុតាងចំនួន២១កញ្ចប់ ដាក់ទៅតុលាការកំពូល ដើម្បីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ហើយអះអាងថា ភស្តុតាងទាំងនោះ គឺគ្រប់គ្រាន់សម្រាប់ឲ្យតុលាការកំពូល រំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជានេះ។
អ្នកស្រី មូរ សុខហួរ អនុប្រធានបក្សប្រឆាំងបានចេញពីកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងចាប់ខ្លួនមនុស្សបន្ថែមទៀតពាក់ព័ន្ធនឹងទង្វើរបស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃអង្គារបានចាកចេញពីប្រទេសកម្ពុជាដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងការចាប់ខ្លួនក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃចន្ទក្នុងការបន្តចាប់ខ្លួនក្រុមប្រឆាំងមួយចំនួនទៀត។
លោក កឹម សុខា បានសរសេរលិខិតពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
ព័ត៌មានផ្សេងទៀត
No media source currently available