នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃច័ន្ទនេះ សហគមន៍អឺរ៉ុបចាត់ទុកថាការវិវត្តន៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ គឺជា«ការព្រួយបារម្ភយ៉ាងខ្លាំង»។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយលោកមេធាវី គី តិច នៅថ្ងៃសុក្រនេះ បានយកភស្តុតាងចំនួន២១កញ្ចប់ ដាក់ទៅតុលាការកំពូល ដើម្បីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ហើយអះអាងថា ភស្តុតាងទាំងនោះ គឺគ្រប់គ្រាន់សម្រាប់ឲ្យតុលាការកំពូល រំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជានេះ។
អ្នកស្រី មូរ សុខហួរ អនុប្រធានបក្សប្រឆាំងបានចេញពីកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងចាប់ខ្លួនមនុស្សបន្ថែមទៀតពាក់ព័ន្ធនឹងទង្វើរបស់លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃអង្គារបានចាកចេញពីប្រទេសកម្ពុជាដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងការចាប់ខ្លួនក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃចន្ទក្នុងការបន្តចាប់ខ្លួនក្រុមប្រឆាំងមួយចំនួនទៀត។
លោក កឹម សុខា បានសរសេរលិខិតពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
អ្នកជំនាញការអាមេរិកាំងខាងសេរីភាពតាមបណ្ដាញអ៊ីនធឺណិត បានលើកឡើងថា និន្នាការនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទៅលើក្រុមអ្នកសម្ដែងមតិប្រឆាំងឬរិះគន់ នឹងបន្តកើនឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុននេះ។
គិតត្រឹមថ្ងៃទី២៥ខែកញ្ញាពលរដ្ឋដែលមកចុះឈ្មោះមានចំនួន២១២.៩៧១នាក់ដែលត្រូវជា១៣ភាគរយនៃចំនួនអ្នកត្រូវចុះឈ្មោះថ្មី។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមានរយៈពេលជិតមួយខែ ហើយប៉ុន្តែចំនួនពលរដ្ឋដែលបានមកចុះឈ្មោះ មានតែជាង១០ភាគរយប៉ុណ្ណោះនៃចំនួនសរុប១,៦លាននាក់។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបើកយុទ្ធនាការលើកបដាដាក់នៅខាងមុខទីស្នាក់ការបក្សរបស់ខ្លួនសុំឱ្យដោះលែងលោក កឹម សុខា ដែលកំពុងជាប់ឃុំពីបទក្បត់ជាតិ តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការលើកបដានេះជាផ្នែកមួយនៃសកម្មភាពបដិវត្តន៍ពណ៌។
នៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានពន្ធនាគារ បានឆ្លើយដាក់គ្នាទៅវិញទៅមក លើការសម្រេចនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងទៅចូលរួមសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារខាងមុខ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានបង្ហាញការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពរបស់លោក កឹម សុខា ក្នុងពេលដឹកជញ្ជូននិងវត្តមាននៅសាលាឧទ្ធរណ៍។
ព័ត៌មានផ្សេងទៀត
No media source currently available