លោក កឹម សុខា បានសរសេរលិខិតពីក្នុងពន្ធនាគារ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឲ្យពលរដ្ឋខ្មែរចូលរួមក្នុងឆាកនយោបាយដោយមិនត្រូវតក់ស្លុត។
អ្នកជំនាញការអាមេរិកាំងខាងសេរីភាពតាមបណ្ដាញអ៊ីនធឺណិត បានលើកឡើងថា និន្នាការនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទៅលើក្រុមអ្នកសម្ដែងមតិប្រឆាំងឬរិះគន់ នឹងបន្តកើនឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុននេះ។
គិតត្រឹមថ្ងៃទី២៥ខែកញ្ញាពលរដ្ឋដែលមកចុះឈ្មោះមានចំនួន២១២.៩៧១នាក់ដែលត្រូវជា១៣ភាគរយនៃចំនួនអ្នកត្រូវចុះឈ្មោះថ្មី។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមានរយៈពេលជិតមួយខែ ហើយប៉ុន្តែចំនួនពលរដ្ឋដែលបានមកចុះឈ្មោះ មានតែជាង១០ភាគរយប៉ុណ្ណោះនៃចំនួនសរុប១,៦លាននាក់។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបើកយុទ្ធនាការលើកបដាដាក់នៅខាងមុខទីស្នាក់ការបក្សរបស់ខ្លួនសុំឱ្យដោះលែងលោក កឹម សុខា ដែលកំពុងជាប់ឃុំពីបទក្បត់ជាតិ តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការលើកបដានេះជាផ្នែកមួយនៃសកម្មភាពបដិវត្តន៍ពណ៌។
នៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានពន្ធនាគារ បានឆ្លើយដាក់គ្នាទៅវិញទៅមក លើការសម្រេចនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងទៅចូលរួមសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារខាងមុខ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានបង្ហាញការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពរបស់លោក កឹម សុខា ក្នុងពេលដឹកជញ្ជូននិងវត្តមាននៅសាលាឧទ្ធរណ៍។
ខណៈមេដឹកនាំបក្សប្រឆាំងត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ក្បត់ជាតិ» កងទ័ព និងយោធាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្រ្តី ដោយបង្កើនការគំរាមប្រឆាំងនឹងអាមេរិក។
លោក ហ៊ុន សែនថា ចិននឹងនៅជាខ្នងបង្អែករឹងមាំរបស់កម្ពុជា។ អ្នកវិភាគលើកឡើងថា ការគាំទ្ររបស់ចិនគឺជាការទទូចចង់បានរបស់លោក ហ៊ុន សែនក្នុងការដឹកនាំកម្ពុជា។
ខណៈមានការបង្ក្រាបលើក្រុមប្រឆាំង ការរឹតត្បិតសេរីភាពព័ត៌មាននិង សង្គមស៊ីវិល អ្នកវិភាគនៅក្នុងប្រទេសកម្ពុជាគឺ លោក ឡៅ ម៉ុងហៃ បានអះអាងថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងប្រឈមមុខនឹងការលំបាកសម្រាប់គណបក្សជំទាស់ក្នុងការចូលរួម ទោះជាមានការដាក់សម្ពាធពីសហកមន៍អន្តរជាតិមកលើកម្ពុជា។
ក្រុមសមាជិកសភាអាមេរិកស្នើឲ្យកម្ពុជាកែប្រែស្ថានការណ៍នយោបាយដែលកំពុងដុនដាប ប្រសិនបើចង់បានផលចំណេញខាងសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការណ៍នោះគឺគ្រាន់តែជាសេចក្តីអំពាវនាវរបស់សមាជិកសភាអាមេរិកមួយចំនួនតូចតែប៉ុណ្ណោះ
ព័ត៌មានផ្សេងទៀត
No media source currently available