ក្រុមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខាងនាវាចរណ៍ជឿថា ស្របទៅតាមការអនុវត្តកាលពីអតីតកាល រដ្ឋាភិបាលនឹងការពារ ហើយអាចពង្រីកវត្តមានយោធាដ៏ខ្លាំងរបស់ខ្លួនរួចទៅហើយនៅក្នុងសមុទ្រចិនខាងត្បូង ដោយការទាញយកប្រាក់ពីបណ្តាក្រសួងស៊ីវិលនិងក្រុមហ៊ុនឯកជនចិនទៀត។
បញ្ហាសមុទ្រចិនខាងត្បូងបានស្ថិតនៅលើរបៀបវារៈនៃការមកបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជាកាលពីពេលពេលថ្មីៗនេះ ដោយភាគីកម្ពុជានិងវៀតណាមបានឯកភាពជំរុញការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី។
កាលពីពេលថ្មីៗនេះ នាវាចម្បាំងមួយគ្រឿងរបស់ប្រទេសចិនបានវិលត្រឡប់មកពីដំណើរទស្សនកិច្ចលក្ខណៈមិត្តភាពរយៈពេល ៥ ថ្ងៃ នៅក្នុងប្រទេសហ្វីលីពីន។
ចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក អាចប្រើមូលដ្ឋានយោធាអាស៊ីដើម្បីឃ្លាំមើលការវាទទីរបស់ចិននៅក្នុងសមុទ្រមានជម្លោះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា លោកមិនរាថយក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយលោកបានលើកពីសុភាសិតខ្មែរថា«រុញទូកបណ្ដោយទឹក»។
លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ឱ្យធ្វើចលនាទៅមុខជាមួយក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេសចិនបញ្ឈប់បង្កើនអំណាចយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែលជាទីតាំងមានជម្លោះ។
ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចជាលើកទី១ចាប់តាំងពីជាប់បោះឆ្នោតរបស់លោក Rodrigo Duterte ជាប្រធានាធិបតីដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលប្រទេសលោកខាងលិចនិងប្រជាពលរដ្ឋភាគច្រើនរបស់លោក។
បន្ទាប់ពីប្រទេចិនជិតបញ្ចប់ការសាងសង់មូលដ្ឋានយោធានៅលើកោះក្នុងសមុទ្រចិនខាងត្បូង ការចរចារវាងរដ្ឋាភិបាលក្រុងប៉េកាំងជាមួយប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ជុំវិញការបង្កើតក្រមប្រតិបត្តិកំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំង។
ប្រទេសទាមទារ ៥ទៀត ដែលមានយោធាទន់ខ្សោយបានក្រឡេកមើលដោយគ្មានការតវ៉ាធំដុំទេនៅពេលដែលចិនធ្វើការសាកល្បងយន្តហោះទម្លាក់គ្រាប់បែក ធ្វើសមយុទ្ធនាវានិងពិចារណាបង្កើតស្ថានីយថាមពលនុយក្លែអ៊ែនៅក្នុងសមុទ្រនេះដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការេ។
ពួកអ្នកប្រាជ្ញបាននិយាយថា រោងចក្រនុយក្លេអ៊ែរអណ្តែតទឹករបស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងនឹងជួយរដ្ឋាភិបាលក្រុងប៉េកាំងពង្រឹងការទាមទាររបស់ខ្លួនក្នុងជម្លោះច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែនឹងនាំឱ្យមានការប្រថុយប្រថានខាងបរិស្ថាន។
ព័ត៌មានផ្សេងទៀត