ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅក្នុង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​ចិន​ជិត​បញ្ចប់​ការ​សាងសង់​មូលដ្ឋាន​យោធា


លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Jim Mattis (រូប​កណ្តាល) ចូលរួម​ក្នុង​កិច្ចប្រជុំ​អាហារ​ថ្ងៃ​ត្រង់​ក្រៅ​ផ្លូវ​ការ​មួយ​ដែល​ធ្វើ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Jim Mattis (រូប​កណ្តាល) ចូលរួម​ក្នុង​កិច្ចប្រជុំ​អាហារ​ថ្ងៃ​ត្រង់​ក្រៅ​ផ្លូវ​ការ​មួយ​ដែល​ធ្វើ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

បន្ទាប់​ពី​ប្រទេចិន​ជិត​បញ្ចប់​ការសាងសង់​មូលដ្ឋាន​យោធា​នៅ​លើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ការ​ចរចា​រវាង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ជាមួយ​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជុំវិញ​ការបង្កើត​ក្រមប្រតិបត្តិ​កំពុង​មាន​ការ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង។​

ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​និង​អ្នកជំនាញ​បាន​ព្រមាន​អំពី​ការ​បញ្ចូល​លក្ខខណ្ឌរបស់​ចិន​ទៅក្នុង​សេចក្តី​ព្រាង​នៃ​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុងប៉េកាំង​មិន​ចុះ​សម្រុង​នឹង​គ្នា។ សេចក្តីពង្រាង​នៃ​ក្រមប្រតិបត្តិ​នេះ​ក៏​បាន​បង្ហាញ​អំពី​ការបែកបាក់​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រទេស​ដែល​ទាមទារ​អធិបតេយ្យភាព​ដែន​សមុទ្រ​នេះ​ផងដែរ។

បទបញ្ញត្តិ​មួយ​ដែល​ប្រទេសចិន​បាន​ដាក់​នៅក្នុង​សេចក្តីព្រាង​នោះ​គឺ «ភាគី​នានា​មិន​ត្រូវ​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​នៅ​ក្រៅ​តំបន់​នោះ​ទេ​ លុះត្រា​តែ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ​បាន​ជូន​ដំណឹង​ជាមុន​ និង​គ្មាន​ការ​ជំទាស់»។

ចិន​ក៏​បាន​ស្នើ​កិច្ចសហប្រតិបត្តិការ​លើ​ការ​ធ្វើ​អាជីវកម្ម​តាម​សមុទ្រ​ដោយ​បាន​ចែង​ថា «ភាគី​នានា​មិន​ត្រូវ​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​នៅ​ក្រៅ​តំបន់​បាន​ទេ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រាប់ VOA ​ថា​សហរដ្ឋអាមេរិក​មាន​ក្តី​បារម្ភ​ចំពោះ​សេចក្តី​រាយការណ៍​ថា​ប្រទេសចិន​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ជា​សមាជិក​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​តាមរយៈ​ការចរចា​បិទទ្វារ​បង្ខំ​ឲ្យ​ប្រទេស​ទាំង​នោះ​យល់ព្រម​លើ​លក្ខខណ្ឌ​រឹតបន្តឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ដៃគូ​សន្តិសុខ​ និង​យល់ព្រម​មិន​ធ្វើ​អាជីវកម្ម​រ៉ុករក​ប្រេង​និង​ឧស្ម័ន​នៅក្នុង​ដែនទឹក​ដែល​ពួកគេ​ទាមទារ​កាន់កាប់​ជាមួយ​នឹង​ក្រុមហ៊ុន​ថាមពល​នានា​ដែល​មាន​មូលដ្ឋាន​នៅក្នុងប្រទេស​ដែល​មិន​បាន​ចូលរួម​នៅក្នុង​ដំណើរ​ការ​ចរចា​នេះ៕

XS
SM
MD
LG