លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន (ASEAN) ឱ្យធ្វើចលនាទៅមុខជាមួយក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង។
ក៏ប៉ុន្តែពួករដ្ឋនៃសមាគមអាស៊ាន បានដឹងរួចស្រេចហើយថា កិច្ចព្រមព្រៀងមួយដែលហាក់ដូចជាជិតបានសម្រេចនោះ នៅពេលនេះប្រឈមនឹងកិច្ចចរចាចំនួនបីឆ្នាំ។
នៅក្នុងអត្ថាធិប្បាយមួយដែលលោកបាននិយាយនៅថ្ងៃសុក្រនេះជាមួយលោកនាយករដ្ឋមន្ត្រី Lee Hsien Loong នៃប្រទេសសិង្ហបិរី លោក Pence បានមានប្រសាសន៍ថា ប្រទេសនានានៅក្នុងតំបន់នោះ«ត្រូវតែអាចរុករកនិងអភិវឌ្ឍប្រភពធនធានធម្មជាតិរបស់ផងខ្លួនផ្ទាល់និងបើកបរនាវានៅក្នុងដែនទឹករបស់ផងខ្លួនផ្ទាល់»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការណ៍នេះជាការពិបាកធ្វើពីព្រោះប្រទេសចិនបានព័ទ្ធជុំវិញប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួនដែលជាគូប្រជែងក្នុងការដណ្តើមដែនសមុទ្រចិនខាងត្បូងតាមរយៈការពង្រីកយ៉ាងលឿននូវហេដ្ឋារចនាសម្ព័ន្ធ។ រចនាសម្ព័ន្ធខ្លះសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានៅលើកោះសិប្បនិម្មិតតូចៗដែលបានត្រូវបង្កើតឡើងដោយសារការចាក់ដី។
ការធ្វើឱ្យសម្រេចក្រមប្រតិបត្តិមួយអាចត្រូវចំណាយពេលយូរជាងការរំពឹងទុកពីមុនដោយសារភាពសាំញ៉ាំនៃជម្លោះអធិបតេយ្យភាព៕