ប្រភពនានាក្នុងប្រទេសហ្វីលីពីនអះអាងថាចិននឹងទទួលយកសំណើ៤០ភាគរយទល់នឹង៦០ភាគរយនៃផលបានមកពីការបូមយកប្រេង ឬឧស្ម័ននៅដែនសមុទ្រមានជម្លោះដែលបានរកឃើញដោយប្រទេសចិននិងហ្វីលីពីន។
អ្នកជំនាញនិយាយថា ប្រទេសចិនប្រហែលជាបានបញ្ជូននិងបានផ្សព្វផ្សាយជាសាធារណៈនៃការដាក់ពង្រាយនាវានេះថា ជាបំណងល្អរបស់ចិនបន្ទាប់ពីខ្លួនបានធ្វើឲ្យប្រទេសនានាមានការខឹងសម្បាជុំវិញការបំពាក់សម្ភារៈយោធានៅលើប្រជុំកោះក្នុងដែនសមុទ្រមានជម្លោះនេះ។
រដ្ឋាភិបាលក្រុងប៉េកាំងនិងប្លុកប្រទេសជាតិតំបន់អាស៊ីអាគ្នេយ៍បានព្រមព្រៀងគ្នាលើអត្ថបទព្រាងសម្រាប់ក្រមប្រតិបត្តិដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយចៃដន្យខាងនាវាចរណ៍។ សមយុទ្ធយោធាអាចកើតមានឡើងបន្ទាប់។ ប្រទេសចិនបានចាត់វិធានការមិនរួញរាដែលនឹងឈ្នះប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការប្រយ័ត្នប្រយែងដោយយល់ព្រមនៅខែនេះដល់គម្រោងក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង។ នេះតាមការបញ្ជាក់របស់ពួកអ្នកវិភាគ ហើយនឹងមានសមយុទ្ធយោធារួមគ្នាលើកទីមួយដែលគ្រោងធ្វើឡើងបន្ទាប់។
អ្នកជំនាញនានាអះអាងថា ការបង្កើនការធ្វើសមយុទ្ធយោធា និងការធ្វើនាវាចរណ៍របស់សម្ព័ន្ធមិត្តបស្ចិមប្រទេសនៅក្នុងសមុទ្រចិនខាងត្បូង អាចរារាំងប្រទេសចិនមិនឲ្យពង្រីកឥទ្ធិពលរបស់ខ្លួនបាននៅក្នុងសមុទ្រនោះ។
ក្រុមអ្នកវិភាគនិយាយថា នាវាចម្បាំងអង់គ្លេសនិងបារាំងនឹងចេញដំណើរទៅកាន់សមុទ្រចិនខាងត្បូងនៅក្នុងរដូវក្តៅនេះ ដើម្បីបង្ហាញពីកម្លាំងទ័ពជើងទឹកដែលប្រហែលនឹងធ្វើឲ្យពលរដ្ឋក្នុងស្រុករបស់ខ្លួនពេញចិត្ត ប៉ុន្តែនឹងធ្វើចិនដែលជាភាគីដ៏សំខាន់នៅក្នុងដែនសមុទ្រនេះមិនសប្បាយចិត្ត ហើយការណ៍នេះអាចធ្វើឲ្យមានវត្តមានយោធាកាន់តែច្រើននៅតំបន់នេះ។
ប្រទេសចិន និងប្រទេសហ្វីលីពីនកំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងនេសាទរួមគ្នាមួយ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យមានភាពធូរស្រាលចំពោះជម្លោះអធិបតេយ្យដែនសមុទ្រដ៏យូរអង្វែងមួយរវាងប្រទេសទាំងពីរ ហើយស្របពេលជាមួយគ្នានេះដែរ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងមួយដែលគេគិតថាស្ទើរតែមិនអាចទៅរួច។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានានៅក្នុងតំបន់។
ពួកអ្នកវិភាគនិយាយថា កងនាវាចម្បាំងអង់គ្លេសនិងបារាំងនឹងបើកទៅកាន់សមុទ្រចិនខាងត្បូងមានជម្លោះនៅក្នុងការបង្ហាញកម្លាំងនៃកងទ័ពជើងទឹកដែលអាចបំពេញចិត្តប្រជារាស្ត្រនៃប្រទេសទាំងពីរនេះ ក៏ប៉ុន្តែធ្វើឱ្យប្រទេសចិនដែលទាមទារដែនសមុទ្រនេះច្រើនជាងគេ ខឹងសម្បា។
រដ្ឋនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលទាមទារផ្នែកនានានៃសមុទ្រនឹងត្រូវការការគាំទ្រនៃគោលនយោបាយការបរទេសដ៏ធំទូលាយរបស់សហរដ្ឋអាមេរិកដើម្បីឲ្យមានទំនុកចិត្តនៅក្នុងការទប់ទល់ការត្រួតត្រារបស់ចិន។
ឧត្តមសេនីយ៍កំពូលសហរដ្ឋអាមេរិកព្រមានថា សហរដ្ឋអាមេរិកមានបទពិសោធន៍គ្រប់គ្រាន់នៅពេលសួរអំពីកោះដែលទើបបង្កើតឡើងរបស់ចិននៅក្នុងសមុទ្រ។
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធនេះថា គ្មាននាវាចម្បាំងឬយន្តហោះចម្បាំងណាមួយអាចបំភិតបំភ័យប្រទេសចិនពីការប្តេជ្ញារបស់ខ្លួនដើម្បីការពារទឹកដីរបស់ខ្លួនបានទេ ក្រោយពីគេរាយការណ៍ថាយន្តហោះទម្លាក់គ្រាប់បែកធុន B-52 ពីរគ្រឿងនៃកងទ័ពអាកាសស.រ.អា.បានហោះនៅជិតកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
យោធាសហរដ្ឋអាមេរិកនឹងបន្តបើកនាវាឆ្លងកាត់តំបន់នៅជិតកោះដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង បើទោះបីជារដ្ឋាភិបាលក្រុងប៉េងកាំងប្រឆាំងកាន់តែខ្លាំងឡើងអំពីប្រតិបត្តិនេះយ៉ាងណាក៏ដោយ។
ដោយមានការតវ៉ាប្រឆាំងតិចតួចចំពោះការតម្លើងកាំជ្រួញម៉ីស៊ីលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងប្រជុំកោះ Spratly ដែលការណ៍នេះបានធ្វើឲ្យប្រទេសចិនកាន់តែមានភាពងាយស្រួលក្នុងការពង្រឹងទីតាំងយោធារបស់ខ្លួននៅក្នុងសមុទ្រចិនមានជម្លោះ។ នេះបើយោងតាមអ្នកវិភាគ។
ព័ត៌មានផ្សេងទៀត