ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​ចិន​បញ្ឈប់​បង្កើន​អំណាច​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង


រូបឯកសារ៖ គំនូស​សម្រាប់​យន្ត​ហោះ​ចុះ និង​អាគារ​នៅ​លើ​កោះ​សិប្បនិម្មិត​ Subi Reef នៅ​ប្រជុំ​កោះ Spratly សមុទ្រ​ចិន​ខាង​ត្បូង។
រូបឯកសារ៖ គំនូស​សម្រាប់​យន្ត​ហោះ​ចុះ និង​អាគារ​នៅ​លើ​កោះ​សិប្បនិម្មិត​ Subi Reef នៅ​ប្រជុំ​កោះ Spratly សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​សុក្រ​ សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​បង្កើន​អំណាចយោធា​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ទីតាំង​មាន​ជម្លោះ។

អំឡុង​ពេល​នៃ​កិច្ច​ពិភាក្សា​រវាង​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ភាព​ខុស​គ្នា​រវាង​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ល្វីង​ជូរ​ចត់​ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បញ្ហា​កោះ​តៃវ៉ាន់​ និង​ការ​បង្រ្កាប​ទៅ​លើ​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ក្នុង​ប្រទេស​ចិន​ជាដើម។

មន្រ្តី​ជាន់​ខ្ពស់​ចិន​ទាំង​ពីរ​រូប​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ​ព្រមាន​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​ ថា​ចុង​បញ្ចប់​នៃ​ជម្លោះ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​ទាំង​ពីរ​ និង​បាន​ស្នើ​ឲ្យ​បើក​ចំហរ​ដល់​ការ​ទំនាក់​ទំនង​គ្នា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទីផ្សារ​ហរិញ្ញ​វត្ថុ​សកល​លោក។

កិច្ច​ពិភាក្សា​នេះ​ហាក់​បាន​បង្ហាញ​អំពីគោល​ជំហរ​នៃ​ការផ្សះ​ផ្សារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​និង​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ជំនួប​រវាង​លោកប្រធានាធិបតី ដូណាល់ ត្រាំ និង​លោកប្រធានាធិបតី​ចិន ស៊ី ជីងពីង នៅ​ឯកិច្ច​ប្រជុំ​កំពូល​ G20​ នៅ​ប្រទេស​អាហ្សង់ទីន​នៅ​ចុង​ខែវិច្ឆិកា​នេះ៕

XS
SM
MD
LG