ការសម្តែងការកោតសរសើររបស់លោកស្រី BU Jianguo ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកម្ពុជាបង្ហាញជំហរអព្យាក្រឹតចំពោះសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិអំពីជម្លោះសមុទ្រចិនខាងត្បូង។
គេរំពឹងថា ប្រទេសចិននឹងបង្កើនការវិនិយោគលើវិស័យយោធានៅក្នុងសមុទ្រចិនខាងត្បូង និងបង្កើនថវិកាសម្រាប់ការការពារប្រទេសរបស់ខ្លួនយ៉ាងច្រើន ដើម្បីអះអាងការទាមទាររបស់ខ្លួនទៅលើតំបន់មួយនេះ។
លោក ប្រាក់ សុខុន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃសុក្រនេះ ថា កម្ពុជាបានរក្សាការពារនូវជំហរ ត្រឹមត្រូវរបស់ខ្លួន ដែលថាមិនកាន់ជើងភាគីណាមួយដែលកំពុងមានទំនាស់ក្នុងសមុទ្រចិនខាងត្បូងជាពិសេស គឺទំនាស់រវាងចិន និងប្រទេសហ្វីលីពីន។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានទំនុកចិត្តចំពោះការលើកឡើងរបស់សមាជិកជាច្រើននៃសហគមន៍អន្តរជាតិ រួមមានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលបណ្តាប្រទេសទាំងនោះបានបង្ហាញនូវការគាំទ្រនូវការគោរពទៅតាមច្បាប់ និងដំណោះស្រាយដោយសន្តិវិធីពាក់ព័ន្ធជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
ការកោតសរសើររបស់រដ្ឋមន្ត្រីការបរទេសចិនគឺលោក Wang Yi នេះធ្វើឡើងក្នុងជំនួបទ្វេភាគីក្រៅផ្លូវការរវាងលោក និងរដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោក ប្រាក់ សុខុន ខណៈដែលពួកគេចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។
ក្រុមមន្ត្រីបាននិយាយថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឆ្លងផុតការជាប់គាំងនៅថ្ងៃច័ន្ទនេះ នៅពេលដែលប្រទេសហ្វីលីពីនបានបោះបង់ចោលសំណើសម្រាប់សេចក្តីថ្លែងការណ៍រួម ដោយដាក់បញ្ចូលខ្លឹមសារលើកឡើងពីសាលក្រមតុលាការដែលមានលក្ខណៈប្រវត្តិសាស្រ្តស្តីពីសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការជំទាស់ពីប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្នុងតំបន់ជាមួយមន្ត្រីការទូតជាន់ខ្ពស់ដែលមកពីប្រទេសមួយចំនួនទៀត នៅឯមជ្ឈមណ្ឌលសន្និបាតជាតិថ្មីនៅក្នុងទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដើម្បីប្រជុំពិភាក្សាទៅលើបញ្ហាសន្តិសុខ ដោយរួមមានទាំងបញ្ហាប្រទេសកូរ៉េខាងជើងនិងសមុទ្រចិនខាងត្បូងផងដែរ។
តែប៉ុន្មានថ្ងៃក្រោយចាញ់ក្តីនៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៃក្រុងឡាអេ រដ្ឋាភិបាលក្រុងប៉េកាំងចាប់ផ្តើមធ្វើយុទ្ធនាការទំនាក់ទំនងសាធារណៈធំមួយដើម្បីជំរុញគោលជំហររបស់ខ្លួន។
ឥស្សរជនល្បីៗរបស់វៀតណាមកំពុងបង្ហាញពួកអ្នកគាំទ្ររបស់ខ្លួនរាប់លាននាក់ពីជំហររបស់ខ្លួនលើការសម្រេចដ៏សំខាន់របស់តុលាការកាលពីសប្តាហ៍មុនដែលផ្តល់ជ័យជម្នះដល់ប្រទេសហ្វីលីពីនលើការទាមទារសមុទ្រចិនខាងត្បូងដ៏ច្រើនពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំមិនមាត់ មិនកអីទេ ទុកឲ្យជប៉ុនឆ្លើយតបចុះ ឆ្លើយតបថា អត្ថបទហ្នឹងត្រឹមត្រូវ ឬអត់។ ខ្ញុំធុញទ្រាន់នឹងអាការត្រូវគេមួរបង្កាច់ណាស់»។
លោក Michael J. Green អនុប្រធានមជ្ឈមណ្ឌលអាស៊ីសម្រាប់ការសិក្សាផ្នែកយុទ្ធសាស្ត្រអន្តរជាតិ និងជាសាស្រ្តាចារ្យរងនៅឯសាកលវិទ្យាល័យ Georgetown ស្ថិតក្នុងសហរដ្ឋអាមេរិក បានថ្លែងថា ប្រទេសចិន ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ដែលជាអ្នកជាតិនិយម នឹងមិនព្រមទទួលយកការសម្រេចរបស់តុលាការនេះ ដោយងាយៗនោះទេ។
ជិតមួយសប្តាហ៍មកហើយ បន្ទាប់ពីប្រទេសចិនចាញ់ក្តីទាក់ទិននឹងការទាមទារដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ប្រទេសចិនគ្រោងនឹងបញ្ចប់ការធ្វើសមយុទ្ធយោធានៅផ្នែកមួយចំនួននៃសមុទ្រចិនខាងត្បូង នាសប្តាហ៍នេះ។
ព័ត៌មានផ្សេងទៀត