លោក ផល ពិសាល ថ្លែងថា ទោះបីលទ្ធផលយ៉ាងណាក្តី ក៏រឿងក្តីដ៏ចម្រូងចម្រាសមួយនេះនឹងបើកផ្លូវឲ្យប្រទេសផ្សេងទៀត រួមទាំងកម្ពុជាផងដែរ ប្រើប្រាស់យន្តការតុលាការនេះដើម្បីដោះស្រាយជម្លោះដែនសមុទ្រនៅពេលអនាគត។
សេចក្តីសម្រេចរបស់តុលាការអន្តរជាតិមួយនេះត្រូវគេរំពឹងថា អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នាក្នុងកម្រិតស្រួចស្រាវមួយនៃការអនុវត្តនយោបាយភូមិសាស្ត្រនៅក្នុងទ្វីបអាស៊ី។
ការខកខានលើកចុងក្រោយ និងការខកខានលើកមុនអំពីការចេញសេចក្តីថ្លែងការរួមរបស់អាស៊ាន ត្រូវបណ្តាញព័ត៌មានរាយការណ៍ថា កើតមានដោយសារសម្ពាធពីប្រទេសចិន។ តែកម្ពុជាប្រតិកម្មចំពោះការចោទប្រកាន់ទាំងនោះ ដោយលើកឡើងថា ជារឿងអយុត្តិធម៌។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «វាអយុត្តិធម៌ពេកហើយសម្រាប់កម្ពុជា ដែលកម្ពុជាបានជួបប្រទះ ដែលពេលនេះ ខ្ញុំនិយាយដោយត្រង់ៗ កម្ពុជាមិនមែនជាផ្នែកមួយនៃការបំផ្លាញអាស៊ានទេ»។
នៅចំពោះបញ្ហាដ៏ស្មុគស្មាញនៃជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាបានជាប់គាំងនៅកណ្តាលបញ្ហានេះ។
លោក ឈាង វណ្ណារិទ្ធ ថា ប្រទេសអាស៊ានខ្លះដែលមានបញ្ហាតំបន់ និងបញ្ហាផ្ទៃក្នុង អាចនឹងងាកទៅរកសហរដ្ឋអាមេរិក (សរអា) និងមួយចំនួនទៀតនឹងងាកទៅរកប្រទេសចិន និងរុស្ស៉ីដែលជាសម្ព័ន្ធមិត្តចិន។
ប្រទេសចិនបានព្រមានដល់ក្រុមមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេនៅក្នុងពិភពលោកទាំង៧ ឬហៅថា (G7) អំពីការពិភាក្សានានានៅកិច្ចប្រជុំកំពូល ដែលអាចធ្វើឲ្យស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែតានតឹងជាងមុន។
រុស្ស៊ីកំពុងរំកិលខ្លួនពីដៃគូសន្ទនាទៅជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដែលមានកម្ពុជា ជាសមាជិកផងនោះ។
លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ពុំមានប្រតិកម្មអ្វីទៅលើការថ្លែងរបស់លោក វ៉ាង យី អំពីជំហររបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងប្រទេសចិនទេ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អា. Ash Carterបានបំពេញទស្សនកិច្ចលើនាវាចម្បាំងស.រ.អា.ដែលកំពុងល្បាតក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃសុក្រ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស.រ.អា.ក្នុងតំបន់។
សេចក្តីថ្លែងការណ៍នេះក៏បានទូន្មានដល់ក្រុមប្រទេស G-7 ឲ្យ«គោរពកិច្ចខិតខំប្រឹងប្រែងដោយបណ្តាប្រទេសក្នុងតំបន់ បញ្ឈប់ពាក្យពេចន៍ និងសកម្មភាពគ្មានការទទួលខុសត្រូវទាំងអស់ និងធ្វើវិភាគទានប្រកបដោយការស្ថាបនាដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់»។
សហរដ្ឋអាមេរិកក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា បានដាក់ពង្រាយកងយោធានៅទីនោះ ខណៈដែលចិនកំពុងតែប្រជែងយកដែនទឹកដែលទាមទារដោយប្រទេសដទៃទៀត។
ព័ត៌មានផ្សេងទៀត