ប្រទេសកម្ពុជា ដែលជាសមាជិកមួយរបស់អាស៊ានគាំទ្រប្រទេសចិន ហើយបានបដិសេធរាល់ការប៉ុនប៉ងណាមួយ ដែលពង្រីកជម្លោះនេះ ដោយប្រកាន់យកតាមគោលការណ៍ឯកភាពគ្នានៅលើជម្លោះនេះ។
អ្នកជំនាញនិយាយថា ប្រទេសឥណ្ឌានិងជប៉ុន ដែលចង់រក្សាតុល្យភាពនៃអំណាចដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅអាស៊ី អាចនឹងបញ្ជូនទាហានល្បាតទៅកាន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ឬលក់សព្វាវុធទៅឲ្យប្រទេសមានជម្លោះជាមួយនឹងចិន បន្ទាប់ពីមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ចំនួនពីរកាលពីខែកញ្ញា។
ប្រទេសអូស្រ្តាលីដែលមានការព្រួយកង្វល់អំពីបណ្តាញពាណិជ្ជដ៏ធំធេងនៅក្នុងតំបន់នឹងចូលរួមជាមួយប្រទេសជប៉ុន ឥណ្ឌានិងសហរដ្ឋអាមេរិកក្នុងការតទល់ការវាទីរបស់ចិននៅក្នុងជម្លោះសមុទ្រដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី។
ឧបទ្ទវហេតុដែលកើតមានឡើងជាញឹកញាប់ចាប់តាំងពីខែឧសភាមកកំពុងគំរាមកំហែងបង្កើនអារិភាពរវាងចិននិងវៀតណាមដែលជាប្រទេសជិតខាងលើការប្រជែងការត្រួតត្រាសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែ វៀតណាមត្រូវបានគេមើលឃើញថា បានបិទខ្ទប់ការខឹងសម្បារបស់ខ្លួនក្នុងរយៈពេលខ្លីដោយសារការខ្វះការគាំទ្រដ៏ធំទូលាយ។
នាវារបស់ចិនបានចូលទៅជិតដែនដីសំខាន់មួយរបស់ហ្វីលីពីន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង កាលពីខែសីហាកន្លងទៅ ដែលការណ៍នេះបង្កឲ្យមានការពិភាក្សាដេញដោលយ៉ាងក្តៅគគុកនៅក្នុងទីក្រុងម៉ានីល ដែលអាចប៉ះពាល់ដល់មិត្តភាពរយៈពេលមួយឆ្នាំដ៏ផុយស្រួយ រវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែអនុញ្ញាតឲ្យទូកនេសាទហ្វីលីពីនដែលចុះបញ្ជីត្រឹមត្រូវ អាចចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ក្នុងកាយវិការល្អមួយដែលនឹងជួយដល់ទំនាក់ទំនងរវាងចិននិងហ្វីលីពីនក៏ដូចជាជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានការពារជំហររបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូងថា កម្ពុជាដើរតួជាប្រទេសឯករាជ្យ និងអព្យាក្រឹត្យ មិនគាំទ្រប្រទេសណាមួយដែលជាភាគីជម្លោះប្រកួតប្រជែងយកតំបន់ដែនសមុទ្រដ៏ធំនោះទេ។
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិន បានព្រមព្រៀងគ្នាជាឯកច្ឆន្ទកាលពីថ្ងៃទី៦ ខែសីហា ក្នុងការអនុម័តឯកសារគោលជាបឋមមួយហៅថា ក្របខ័ណ្ឌក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលត្រូវបានគេរង់ចាំ១៥ឆ្នាំមកហើយនោះ។
ប្រទេសចិននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ប្រឈមការចរចាដ៏ម៉ឺងម៉ាត់ទៅលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីចៀសវាងគ្រោះថ្នាក់ជាអកុសលនៅសមុទ្រចិនខាងត្បូង បើទោះជាមានការគាំទ្រដល់ក្របខណ្ឌមួយចំពោះកិច្ចប្រជុំនានាក៏ដោយ។
នៅពេលដែលលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់លោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ សហរដ្ឋអាមេរិកបន្តអំពាវនាវឲ្យមានយន្តការតម្រូវឲ្យអនុវត្តតាមស្របច្បាប់មួយដើម្បីរារាំងកុំឲ្យជម្លោះទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូងក្លាយទៅជាការប្រឈមមុខហឹង្សា។
ទោះបីជាសហរដ្ឋអាមេរិក នៅតែមានតួនាទីសំខាន់នៅក្នុងជួយជំរុញឲ្យមានការគោរពច្បាប់អន្តរជាតិនៅក្នុងដែនសមុទ្រចិនខាងត្បូងក៏ដោយ ក៏បណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន គួរតែព្យាយាមតាមផ្លូវការទូត ដោយជំរុញឲ្យមានកិច្ចព្រមព្រៀងជាមួយចិន។
ព័ត៌មានផ្សេងទៀត