ទោះជាមានការព្រមព្រៀងគ្នារួចហើយក្តី តែក្រុមអ្នកវិភាគស្រាវជ្រាវកិច្ចការតំបន់ខ្លះ នៅតែដាក់មន្ទិលសង្ស័យលើខ្លឹមសារនៃការតាក់តែងក្រមប្រតិបត្តិស៊ីអូស៊ី។
មន្ត្រីស.រ.អា.ឲ្យដឹងកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំងរបស់ចិនពីរគ្រឿងបានហោះជួបយន្តហោះសង្កេតការណ៍របស់អាមេរិកនៅតំបន់សមុទ្រចិនខាងកើតកាលពីចុងសប្តាហ៍។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបោះជំហានឈានដល់ចំណុចនៃការប៉ុនប៉ងត្រួតត្រាដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះបន្ទាប់ពីបានផ្គាប់ចិត្តគូប្រជែងនានារបស់ខ្លួន ដោយផាត់ចោលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងកសាងកោះសិប្បនិម្មិតជាច្រើនត្រៀមរួចជាស្រេចសម្រាប់ឈរជើងទីតាំងអាវុធធុនធ្ងន់។
រដ្ឋមន្ត្រីការពារជាតិស.រ.អា.គឺលោក James Mattis បានកោតសរសើរការប្រឹងប្រែងរបស់ប្រទេសចិនធ្វើការជាមួយសហគមន៍អន្តរជាតិនៅវេទិកាសន្តិសុខប្រចាំឆ្នាំអំពីកូរ៉េខាងជើង ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីនៅថ្ងៃសៅរ៍នេះ។
ចិននិងបណ្តាប្រទេសអាស៊ាន យល់ស្របគ្នាលើក្រមប្រតិបត្តិសម្រាប់បញ្ហាសមុទ្រចិនខាងត្បូង។ នេះជាការអភិវឌ្ឍមួយដែលអាចបន្ថយភាពតានតឹងនៅក្នុងតំបន់សមុទ្រដែលមានជម្លោះនោះ។
ទីក្រុងមួយនៅប្រទេសហ្វីលីពីន ដែលស្ថិតនៅជួរមុខនៃតំបន់ជម្លោះសមុទ្រចិនខាងត្បូង កំពុងបង្កើតការការពារផ្លូវសមុទ្រ និងលើកកម្ពស់អេកូទេសចរណ៍ ដើម្បីជួយការពារសមុទ្រ និងបង្កើនទិន្នផលសម្រាប់វិស័យនេសាទក្នុងស្រុក ដែលកំពុងរងវិបត្តិ ឲ្យងើបឡើងវិញ។
លោក Duterte បានប្រាប់អ្នកសារព័ត៌មាននានា កាលពីថ្ងៃទី ៦ ខែមេសា កន្លងទៅនេះថា លោកនឹងបញ្ជូនកងទ័ពទៅកាន់កោះតូចៗចំនួន ៩ ក្នុងប្រជុំកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតនៅខាងលិចនៃប្រទេសហ្វីលីពីន។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) បានវិភាគទៅលើរូបភាពថតដោយផ្កាយរណប ហើយបានរកឃើញថា ការសាងសង់ចំណតយន្តហោះ ទីតាំងប្រព័ន្ធរ៉ាដា ឃ្លាំងគ្រាប់មីស៊ីលសម្រាប់បាញ់កម្ទេចគោលដៅនៅអាកាស និងផ្លូវយន្តហោះរបស់ប្រទេសចិនបានសម្រេច ឬជិតបានសម្រេចហើយ។
តើការរ៉ុករកប្រេងនៅក្នុងដែនសមុទ្រជម្លោះអាចបង្កឲ្យមានបញ្ហាដែរឬយ៉ាងណា? រដ្ឋាភិបាលកូរ៉េខាងជើងបានប្រើពាក្យសម្តីមួយចំនួនសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ បន្ថែមពីលើនេះទៅទៀត អូស្ត្រាលីនិងនូវែលសេឡង់កំពុងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់ខ្លួន។ លោក Steve Miller នៃ VOA ជូនសេចក្តីរាយការណ៍។
រដ្ឋាភិបាលចិនកំពុងស្វែងរកក្រុមហ៊ុនម៉ៅការនានា ដើម្បីចុះកុងត្រាស្វែងរកប្រេង និងឧស្ម័ន នៅក្នុងសមុទ្រចិនខាងត្បូង។ ស្របពេលនោះដែរ រដ្ឋាភិបាលចិនក៏រំពឹងថា នឹងប្រឈមជាមួយនឹងការតវ៉ាផងដែរ ដោយសារតែរដ្ឋាភិបាលប្រទេសផ្សេងៗទៀត បានតវ៉ាការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនេះ។
បញ្ហារបស់ប្រជុំកោះដ៏ក្រីក្រដែលពឹងផ្អែកលើសមុទ្រអាចបន្ថែមសម្ពាធទៅលើប្រធានាធិបតី Rodrigo Duterte នៃប្រទេសហ្វីលីពីនក្នុងការពង្រីកការទាក់ទងមិត្តភាពថ្មីជាមួយចិន បន្ទាប់ពីការសន្យារបស់រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយនិងការវិនិយោគ ទុនចំនួន២៤ពាន់លានដុល្លាកាលពីខែតុលា ឬអញ្ជើញកងនាវាសហរដ្ឋអាមេរិកត្រឡប់មកបន្តធ្វើការល្បាតដែនសមុទ្រប្រឆាំងនឹងនាវានេសាទបរទេស។
អ្នកជំនាញនិយាយថា បណ្តាញឃ្លាំមើលនេះនឹងក្រើនរំឭកភាគីប្រទេសដែលមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងទាំង៥ រួមទាំងសហរដ្ឋអាមេរិកផងដែរ អំពីទំហំនៃការគ្រប់គ្រងរបស់ចិននៅតំបន់នេះ។
ព័ត៌មានផ្សេងទៀត