ប្រទេសចិននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ ប្រឈមការចរចាដ៏ម៉ឺងម៉ាត់ទៅលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដើម្បីចៀសវាងគ្រោះថ្នាក់ជាអកុសលនៅសមុទ្រចិនខាងត្បូង បើទោះជាមានការគាំទ្រដល់ក្របខណ្ឌមួយចំពោះកិច្ចប្រជុំនានាក៏ដោយ។
អ្នកជំនាញនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រឆាំងនឹងការកំណត់ទំហំនៃសមុទ្រនេះ ដែលការណ៍នេះធ្វើឲ្យក្រមប្រតិបត្តិនេះស្របច្បាប់និងការអនុវត្តណាមួយដែលនឹងដាក់កម្រិតទៅលើសកម្មភាពផ្លូវទឹក ខណៈដែលសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់អាស៊ាន នឹងស្នើសុំសេចក្តីលម្អិតបន្តបន្ទាប់ នៅពេលដែលការពិភាក្សាចេះតែបន្តទៅមុខ។
កិច្ចព្រមព្រៀងនេះបានប្រទាញប្រទង់តាំងពីឆ្នាំ២០០២ មកម៉្លេះ ដោយសារតែចិនប្រឆាំងភាគច្រើនកាលពី៦ឆ្នាំមុន។ ចិននិងរដ្ឋមន្ត្រីការបរទេសអាស៊ានបានអនុម័តទៅលើក្របខណ្ឌមួយក្នុងទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ។
លោក Jonathan Spangler នាយកមជ្ឈមណ្ឌលស្រាវជ្រាវអំពីសមុទ្រចិនខាងត្បូងនៅទីក្រុងតៃប៉ិ បានថ្លែងថា៖ «ប្រសិនបើហើយនៅពេលដែលក្រមប្រតិបត្តិមួយត្រូវបានសម្រេចចុងក្រោយ យើងអាចធានាបានថា វានឹងថយចុះដល់ចំណុចមួយដែលវាមិនបំផ្លាញដល់ផលប្រយោជន៍ចិននៅក្នុងសមុទ្រចិនខាងត្បូង»៕