មេបញ្ជាការកងកម្លាំងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសចិនកំពុងប្រើវិបត្តិជំងឺកូវីដ១៩ ដើម្បីលាក់បាំងនូវយុទ្ធនាការជំរុញការទាមទារអធិបតេយ្យភាពនៅក្នុងដែនទឹកសមុទ្រចិនភាគខាងត្បូង។
ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានទទួលសម្ភារៈផ្គត់ផ្គង់ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ១៩ នៅខែឧសភាកន្លងទៅនេះ ពីកងទ័ពរំដោះប្រជាជនចិន។ ការផ្តល់ជំនួយរបស់យោធាចិននេះ ត្រូវបានគេជឿថា ធ្វើឡើងដើម្បីឲ្យមានការគិតវិជ្ជមានមកខ្លួន។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងបញ្ជូននាវាមួយចំនួនទៅកាន់តំបន់សមុទ្រអាស៊ីមួយដែលមានជម្លោះដើម្បីបង្ហាញថា ជំងឺកូវីដ១៩ នឹងមិនបញ្ឈប់សហរដ្ឋអាមេរិកមិនឲ្យប្រឆាំងនឹងការវាតទីដែនសមុទ្ររបស់ចិនទេ។ នេះបើតាមពួកអ្នកសង្កេតការណ៍។
ចំណុចក្តៅគគុកនៃភូមិសាស្រ្តនយោបាយចាស់ បានប្រុងប្រៀបពុះកញ្ជ្រោលម្តងទៀតនៅពេលមានការរាតត្បាតវីរុសកូរ៉ូណា ដោយនាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងចិន បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីប៉ុន្មានសប្តាហ៍មុន ចិនបានប្តូរឈ្មោះកូនកោះចំនួន ២៥ និងថ្មប៉ប្រះទឹកចំនួន ៥៥ កន្លែង នៅក្នុងសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីទីក្រុងហុងកុងទៅដល់កោះ Borneo។ រដ្ឋាភិបាលចិនសង្ឃឹមថា ការធ្វើដូចនោះនឹងពង្រឹងការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រចិនខាងត្បូង។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធមុនជំនួបរវាងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋមន្រ្តីការបរទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននៅរសៀលថ្ងៃនេះ។
ប្រទេសចិនបង្កើនការយាមល្បាតនៅក្នុងតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ប្រទេសចិនមានជម្លោះជាមួយប្រទេសមួយចំនួននៅក្នុងអាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាមនិងប្រទេសម៉ាឡេស៊ីជាដើម។
ប្រទេសវៀតណាម និងម៉ាឡេស៊ី ដែលមានយោធាខ្សោយជាងចិន ត្រូវគេរំពឹងថានឹងតវ៉ាតាមមធ្យោបាយការទូតប្រឆាំងការបញ្ជូននាវាល្បាតរបស់ចិន ចូលក្នុងដែនទឹកដែលមានជម្លោះក្នុងខែនេះ ដោយបង្កឲ្យមានភាពជាប់គាំងដ៏យូរមួយប៉ុន្តែគ្មានអំពើហិង្សាទេ។
គេហទំព័រសារព័ត៌មាន Global Times សរសេរថា រោងចក្ររបស់ក្រុមហ៊ុន China State Shipbuilding Corp. «កំពុងធ្វើការសងពេលវេលាដែលខាតបង់នៅក្នុងពេលបិទក្រុងនេះ» និងបន្ត «គម្រោងដ៏សំខាន់ និងសម្ងាត់នេះ» ទៅតាមផែនការ។
ការរកឃើញឧស្ម័នធម្មជាតិមួយប្រភេទដែលគេមិនសូវស្គាល់នៅកណ្តាលសមុទ្រ នឹងជួយដល់ការទាមទាររបស់ចិនទៅលើដែនសមុទ្រចិនខាងត្បូងដែលត្រូវទាមទារដែរដោយរដ្ឋាភិបាលប្រទេសអាស៊ីចំនួន៥ផ្សេងទៀត។ ឧស្ម័នចម្លែកនោះត្រូវបានគេហៅថា ដុំទឹកកកដែលអាចឆេះបាន។
របាយការណ៍សផ្នែកការពារជាតិបានជំរុញឲ្យវៀតណាមពង្រឹងបន្ថែមកាន់តែខ្លាំងនូវទំនាក់ទំនងជាមួយប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយបើអាចទៅរួចពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ដែលជាគូប្រជែងរបស់ចិន។
ព័ត៌មានផ្សេងទៀត
No media source currently available