យុវតីរូបនេះបន្តទៀតថា ការណ៍ដែលកញ្ញាបង្ហោះថាមានគេគំរាមឱ្យលុបសារនោះចេញ និងថាមានគេមកតាមសួរខ្លួនជាច្រើនដងនោះ គឺដោយសារតែកញ្ញាឮអ្នកភូមិគេនិយាយតៗគ្នា បូករួមទាំងការភ័យខ្លាចរបស់ខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។
សហគមន៍ជនជាតិដើម Munduruku និងសហគមន៍ជនជាតិដើម Kayapo បាននិយាយថា មិនមាននរណាម្នាក់ប្រឹក្សាយោបល់ជាមួយពួកគេអំពីគម្រោងនេះទេ ដែលគម្រោងនេះនឹងប៉ះពាល់ដល់បរិស្ថានរបស់ពួកគេនិងបណ្ដាលឱ្យមានការកាប់បំផ្លញព្រៃឈើ។
បើតាមសេចក្តីថ្លែងការណ៍របស់មេធាវីកញ្ញា សេង ធារី កូដកម្មបង្អត់អាហារនេះធ្វើឡើងដើម្បីទាមទារសិទ្ធិនៃការអនុវត្តច្បាប់ឱ្យមានភាពយុត្តិធម៌របស់កញ្ញាត្រូវបានគោរពនៅក្នុងដំណើរការនីតិវិធីនៅសាលាឧទ្ធរណ៍ និងដើម្បីអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកញ្ញា និងអ្នកនយោបាយផ្សេងទៀត
កាលពីព្រឹកថ្ងៃសុក្រ កញ្ញា សិរី វឌ្ឍនៈ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ បានបង្ហោះថា៖ «ដល់ពេលវេលាដែលខ្ញុំត្រូវរងគ្រោះហើយ ព្រឹកនេះមិនដឹងថាខ្ញុំទៅជាយ៉ាងណាទេ គេមកសួររកខ្ញុំបីដងហើយ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាបុគ្គលនិងអង្គភាពចំនួន៦ត្រូវបានដាក់ទណ្ឌកម្មដោយសារទំនាក់ទំនងរបស់ពួកគេទៅនឹងគម្រោងការងារដោយបង្ខំនៅកម្ពុជា រួមមានក្រុមហ៊ុន Heng He, Casino K.B Hotel, Pacific Real Estate Management Co., Golden Sun Sky Entertainment Co., Ltd និងឈ្មោះបុគ្គលដូចជាHum Sovanny និងDong Lecheng។
អង្គការសិទ្ធិមនុស្សលីកាដូ និងនគរបាលខេត្តបន្ទាយមានជ័យអះអាងផ្សេងគ្នាជុំវិញការដែលមន្រ្តីនគរបាលចូលទៅស្នាក់ការរបស់អង្គការលីកាដូក្នុងខេត្ត កាលពីថ្ងៃពុធ ដោយនាំមនុស្ស៤នាក់ចេញពីស្នាក់ការ។
លោកស្រី Deepa Bharathi បន្ថែមថា ពលករចំណាកស្រុកតែងប្រឈមមុខនឹងការរើសអើង អំពើហិង្សា និងការយាយីក្នុងប្រទេសដើម និងប្រទេសគោលដៅរបស់ពួកគេ ខណៈដែលពាក្យពេចន៍ ឬភាសាអាចធ្វើឱ្យស្ថានភាពពួកគេប្រសើរឡើង ឬកាន់តែទាញទម្លាក់ពួកគេ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ថុន រដ្ឋា សកម្មជនបរិស្ថានវ័យក្មេងម្នាក់ ជំរុញឱ្យតុលាការទម្លាក់បទចោទ ដោយចាត់ទុកការចោទប្រកាន់ទាំងនោះអយុត្តិធម៌សម្រាប់រូបលោក។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថាស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជននៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣នេះ។
នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សហជីពមិនត្រូវប្រមែប្រមូលកម្មករ កម្មការិនីធ្វើកិច្ចការងារនយោបាយទេ។ មេដឹកនាំសហជីពលើកឡើងថា សហជីពគួររក្សាជំហរឯករាជ្យ ហើយការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។
ព័ត៌មានផ្សេងទៀត
No media source currently available