សកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសរបស់លោក នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ដោយរងការចោទប្រកាន់ប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់។ ក្រុមគ្រួសារចាត់ទុកការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងរឿងនយោបាយ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានទទួលយន្តហោះចម្បាំងនិងគ្រឿងបម្លាស់ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន។
លោកក៏មានក្តីបារម្ភផងដែរដែលទីភ្នាក់ងារ WFP និងអង្គការផ្តល់ជំនួយផ្សេងៗទៀត មិនអាចចូលទៅដល់ទីកន្លែងដែលពលរដ្ឋអ៊ុយក្រែនត្រូវការជំនួយចាំបាច់ ដោយសារតែសង្គ្រាម។
អ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំងម្នាក់សង្កត់ធ្ងន់ថា ការនិយាយអំពីបឹងទន្លេសាបដែលសម្បូរត្រីលោតចូលទូក និងការដួសត្រីដោយកន្ត្រក គឺគ្រាន់តែជា «ការចងចាំ» ពីរឿងនិទានប៉ុណ្ណោះនាពេលសព្វថ្ងៃនេះ។
អតីតអ្នកយកព័ត៌មានឱ្យទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារលោក ទ្រី សុផល ចាត់ទុកបណ្តឹងពីបទចោរកម្មប្រឆាំងនឹងលោកថា មានឫសគល់ចេញពីគំនុំចាស់ផ្ទាល់ខ្លួនជាមួយនឹងមន្ត្រីតុលាការម្នាក់នៅក្នុងខេត្តនេះ ពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការឈូសឆាយដីព្រៃរដ្ឋ ក្នុងស្រុកគូលែនកាលពីឆ្នាំមុន។
ស្របពេលមានរបាយការណ៍រដ្ឋាភិបាលបង្ហាញពីកំណើនករណីបទឧក្រិដ្ឋជួញដូរមនុស្សកាលពីឆ្នាំកន្លងទៅ អង្គការសង្គមស៊ីវិលមួយចំនួនជំរុញឱ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពង្រឹងយុទ្ធនាការតាមដាននិងបង្រ្កាប ក៏ដូចជាលើកកម្ពស់ការផ្សព្វផ្សាយដល់សាធារណជនដែលនឹងរួមចំណែកទប់ស្កាត់បទឧក្រិដ្ឋនេះ។
រុស្ស៊ីធ្លាប់បានទទួលស្គាល់ថាការវាយប្រហាររបស់ខ្លួនមិនចម្រើនទៅមុខដូចអ្វីដែលខ្លួនចង់បាននោះឡើយ តែពេលនេះអ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងលោក Dmitry Peskov បានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិតកងទ័ពរុស្ស៊ីដែលកំពុងកើនឡើងនោះ។
ព័ត៌មានក្លែងក្លាយដែលលោក ស ខេង បានលើកឡើងខាងលើនោះ ត្រូវបានបណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃរាយការណ៍ចន្លោះខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៤ ខែមេសា ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា។
លោក ឡេ វ៉ាន់ ហ្ស៊ុង (Le Van Dung) បានបង្ហោះវីដេអូ និងអត្ថបទក្នុងបណ្តាញសង្គមអំពីអំពើពុករលួយ និងការរឹបអូសដីធ្លី និងធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយ និងសង្គម។
ព័ត៌មានផ្សេងទៀត
No media source currently available