ព័ត៌មានក្លែងក្លាយដែលលោក ស ខេង បានលើកឡើងខាងលើនោះ ត្រូវបានបណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃរាយការណ៍ចន្លោះខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៤ ខែមេសា ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា។
លោក ឡេ វ៉ាន់ ហ្ស៊ុង (Le Van Dung) បានបង្ហោះវីដេអូ និងអត្ថបទក្នុងបណ្តាញសង្គមអំពីអំពើពុករលួយ និងការរឹបអូសដីធ្លី និងធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយ និងសង្គម។
ការដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការនេះនាំឱ្យមេធាវីបកស្រាយថា កញ្ញា សេង ធារី ដែលរងការចោទប្រកាន់រឿងរួមគំនិតក្បត់ បាត់បង់ឱកាសការពារខ្លួនតាមច្បាប់។
កាលពីថ្ងៃចន្ទ មានការប្រឈមគ្នារវាងមន្រ្តីសមាគមអាដហុក និងមន្រ្តីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរី ក្នុងករណីចុះឃ្លាំមើលវគ្គបណ្តុះបណ្តាល។
កិច្ចប្រជុំនៅថ្ងៃអង្គារនេះ រួមមានការថ្លែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Martin Griffiths ព្រមទាំងការថ្លែងសុន្ទកថារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង១០ឆ្នាំ ដែលការណ៍នេះ នាំឱ្យមានក្តីបារម្ភពីអង្គការសិទ្ធិមនុស្សក្នុងស្រុក ដោយសារប្រព័ន្ធគ្រប់គ្រងដំណើរការស្មុំកូននេះ នៅទន់ខ្សោយនៅឡើយ។
អ្នករិះគន់មួយចំនួនយល់ថា កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ ដោយសារកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
អង្គការ UNCHR បានកត់ត្រាថា កុមារប្រមាណជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លាះនៅអ៊ុយក្រែន ហើយកុមារប្រមាណ១៣៤នាក់ទៀត បានរងរបួស ប៉ុន្តែទីភ្នាក់ងារនេះ និយាយថា កុមារដែលស្លាប់និងរងគ្រោះពិតប្រាកដ អាចមានចំនួនច្រើនជាងនេះ។
ជាអតីតព្រះសង្ឃ និងជាអ្នកធ្លាប់ជាប់ក្នុងពន្ធនាគារ លោកកើត សារ៉ាយបានឈ្នះឆ្នោតក្នុងសមាជមួយដែលជ្រើសរើសលោកជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ។
តំណាងសហជីពដែលបម្រើប្រយោជន៍កម្មករនិយោជិត និងសង្គមស៊ីវិលនៅកម្ពុជាទាត់ចោលការលើកឡើងពីសំណាក់រដ្ឋមន្រ្តីការងារ ពាក់ព័ន្ធនឹងការធានាការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈសហជីពនៅក្នុងប្រទេស និងស្នើឱ្យរដ្ឋាភិបាលបើកទូលាយសេរីភាពសហជីពបន្ថែមទៀត។
បើតាមកញ្ញា សេង ធារី សំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសរបស់កញ្ញា និងសកម្មជននយោបាយផ្សេងទៀតដែលកំពុងត្រូវបានតុលាការបើកការជំនុំជម្រះនោះ គឺជាផ្នែកមួយនៃឈុតឆាកសម្តែងល្ខោននយោបាយដែលរៀបចំដោយអ្នកនយោបាយតែប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available