ប្រទេសលោកខាងលិចជាច្រើនរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយលើកឡើងពីក្តីបារម្ភចំពោះការរឹតត្បិតលើស្ត្រី និងក្មេងស្រីនៅអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរស់នៅលើកោះ Bhasan Char បាននិយាយជាយូរមកហើយថា ពួកគេមិនចង់រស់នៅទីនោះទេ ហើយការលង់ទឹកនេះបង្ហាញពីអារម្មណ៍អន្ទះសាររបស់ពួកគេដែលចង់រត់ចេញពីកោះនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបារម្ភថា ការដាក់ទោសចំពោះគ្រាន់តែការបញ្ចេញមតិឬរិះគន់ក្នុងសង្គមប្រជាធិបតេយ្យ នឹងធ្វើឱ្យអ្នកដទៃលែងហ៊ានបញ្ចេញមតិទៀតហើយ។
អ្នកកាសែតរូបនោះបានផ្លាស់ទីលំនៅទៅរដ្ឋធានីកាប៊ុល។ ក៏ប៉ុន្តែទីក្រុងនោះក៏ធ្លាក់ក្នុងដៃពួកតាលីបង់ដែរ។
អភិបាលរដ្ឋយ៉ាងហោចណាស់១០រូបបានសុំជួយនៅសប្តាហ៍នេះ នៅពេលមន្ទីរបញ្ចកោណស្វែងរកទីកន្លែងមានសុវត្ថិភាពបណ្តោះអាសន្នសម្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានដល់ទៅ២២.000ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក។
ពួកគេត្រូវចាប់ខ្លួនពីបទសង្ស័យថាលើកតម្កើងភេរវកម្មបន្ទាប់ពីពួកគេបានកាន់ទុក្ខជាសាធារណៈដល់បុរសម្នាក់ដែលបានចាក់មន្ត្រីប៉ូលិសម្នាក់ហើយបានសម្លាប់ខ្លួនឯងកាលពីខែកក្កដា។
ជនជាប់ចោទ២នាក់ទៀតដែលជាអតីតសកម្មជនបក្សប្រឆាំង ដែលស្ថិតក្នុងសំណុំរឿងនេះក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២០ខែក្នុងម្នាក់ៗ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ២លានរៀលផងដែរ។
មួយថ្ងៃមុនពេលតុលាការរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមលើមេដឹកនាំសហជីព លោក រ៉ុង ឈុន និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១៨ ខែសីហា ក្រុមសង្គមស៊ីវិលនិងសាច់ញាតិរបស់ពួកគេ បានទទូចសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកគេ។
អ្នកឃ្លាំមើលនិងការពារសិទ្ធិមនុស្សថាការឃាត់ខ្លួនមនុស្សចំនួនច្រើនយ៉ាងនេះក្នុងរយៈពេល៧ថ្ងៃចុងក្រោយមានន័យថាប្រជាពលរដ្ឋមិនទាន់ដឹងពីវិធានការរដ្ឋបាល និងសុខាភិបាលនៅឡើយនិងគួរមានការផ្សព្វផ្សាយអប់រំបន្ថែម។
ប្រទេសអេត្យូពីនិងអេរីត្រេបានរិះគន់របាយការណ៍នេះ។
អង្គការព័ត៌មានជាច្រើនរួមទាំង AFP និង CNN បានរាយការណ៍ថាការប្រគល់នេះមិនទាន់ត្រូវបានកំណត់ពេលវេលាទេ។
អ្នកស្រី ស្រាំង ឡាញ់ អាយុ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានថ្លែងប្រាប់វីអូអេថា អ្នកស្រីមិនទទួលយកសំណងនោះទេ ដោយសារមិនចង់រស់នៅឆ្ងាយតំបន់ដែលធ្លាប់រស់នៅច្រើនជំនាន់មកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available