ប្រេនតុន ថារេន (Brenton Tarrant) អាយុ២៨ឆ្នាំ ជាជនជាតិអូស្ត្រាលី ហើយបាន ប្រកាស់ខ្លួនឯងថាជាអ្នកជាតិនិយមស្បែកស ត្រូវបាននាំខ្លួនចូលទៅក្នុងតុលាការក្នុងសង្កាត់ Christchurch ជាទីកន្លែងដែលចៅក្រមអានបទចោទបទអំពើមនុស្សឃាតទៅដល់បុរសនោះ។
របាយការណ៍មួយដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីសា្ថនភាពសិទ្ធិមនុស្សបានបង្ហាញថាក្នុងឆ្នាំ២០១៨ បញ្ហាសិទ្ធិមនុស្សនៅក្នុងកម្ពុជានៅតែអាក្រក់ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានច្រានចោលនិងអះអាងថា ការសន្និដ្ឋាននេះមិនផ្អែកលើស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះទេ។
បើតាមរបាយការណ៍ថ្មីមួយបានត្រូវបង្ហាញកាលពីថ្ងៃពុធថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនមិនបានល្អប្រសើរជាងមុនទេកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំនួនសុំកូនពីប្រទេសនានាយកមកចិញ្ចឹមនៅអាមេរិកបានធ្លាក់ចុះសារជាថ្មី
ប្រទេសកម្ពុជាបានធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបញ្ចូលការដាក់ទោសទណ្ឌទៅលើអ្នករិះគន់ព្រះមហាក្សត្រ។ ក្រោយច្បាប់នេះត្រូវបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ពលរដ្ឋយ៉ាងតិច៣នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមច្បាប់មួយនេះ តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុក។
វេទិកាអ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk) គឺជាការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីធឺណិត សកម្មជនលើបណ្តាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី។
របាយការណ៍ដដែលក៏បាននិយាយពីការដោះលែងមន្ត្រីសង្គមស៊ីវិលជាអ្នកទោសនយោបាយក្រោយការលើកលែងទោស បន្ទាប់ពីការបោះឆ្នោតដែលក្នុងនោះមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
របាយការណ៍បានបង្ហាញបញ្ហា ដូចជាការប្រព្រឹត្តអំពើពុករលួយ និងនិទណ្ឌភាពក្នុងចំណោមកងកម្លាំងសន្តិសុខទាំងអស់ និងនៅក្នុងរដ្ឋាភិបាលលោក Maduro ការជួញដូរមនុស្ស និងការរំលោភលើកម្លាំងពលកម្មកុមារដ៏ធ្ងន់ធ្ងរបំផុតជាដើម។
អ្នកស្រី ឡុង គឹមហ៊ាង ប្រាប់ VOA ថា ការតវ៉ានៅសប្តាហ៍នេះ មិនមានអ្នកចូលរួមជាមួយអ្នកស្រីដូចសប្តាហ៍មុនៗនោះទេ។ អ្នកស្រីបញ្ជាក់មូលហេតុថា ដោយសារពួកគេមួយចំនួនរងនូវការលួងលោម និងគំរាមកំហែងពីជនមិនស្គាល់អត្តសញ្ញាណ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់មួយនៅសិប្បកម្មផលិតឥដ្ឋ ដែលបានធ្វើឲ្យក្មេងស្រីម្នាក់ពិការដៃម្ខាងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់វិធានការភ្លាមៗ ដោយការត្រៀមប្ដឹងម្ចាស់សិប្បកម្មនេះ។
កាលពីថ្ងៃទី៨ ខែមីនាឆ្នាំមុន មានករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ៣នាក់រងរបួស។ មួយឆ្នាំក្រោយមក ជនរងគ្រោះបានលើកឡើងថា ជីវភាពរបស់ពួកគេមានការលំបាកក្រោយបាត់បង់ដី ហើយរបួសបានធ្វើឲ្យពួកគេខាតបង់ថវិកានិងជាប់បំណុល។
ព័ត៌មានផ្សេងទៀត
No media source currently available