ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ប្រធានា​ធិបតី​ត្រាំ​អំពាវនាវ​ឲ្យ​មាន​ការ​ឯកភាព​ជាតិមុន​ខួប​នៃ​ការជួប​ជំ​មហាជន​របស់​ពួក​ស្បែក​ស​ជាតិ​និយម


រូបឯកសារ៖ ក្រុម​ជាតិ​និយម​ស្បែកស​ចូលរួម​ក្នុង​បាតុក​ម្ម​ដោយ​បញ្ចាំង​ភ្លើង​ពិល​នៅ​សាកល​វិទ្យាល័យ Virginia​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្រុម​ជាតិ​និយម​ស្បែកស​ចូលរួម​ក្នុង​បាតុក​ម្ម​ដោយ​បញ្ចាំង​ភ្លើង​ពិល​នៅ​សាកល​វិទ្យាល័យ Virginia​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។

នៅ​ពេល​ដែល​ពួក​មន្រ្តីនៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ហើយ​នឹង​រដ្ឋ ​Virginia ​ដែល​ជារដ្ឋ​ជិត​ខាង​ប្រុង​ប្រៀប​ទប់​ទល់​ខួប​លើក​ទី១​នៃ​ការ​ប្រមូល​ផ្តុំ​ពួក​ជាតិ​និយម​ស្បែក​ស​ដែល​បាន​ផ្ទុះអំពើ​ហិង្សា​ដ៏​ប្រល័យ​នោះ ​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ចេញ​ការអង្វករ​មួយ​ឲ្យ​មាន​សាមគ្គីភាព​កាល​ពី​ថ្ងៃ​សៅរ៍។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​សរសេរសារ​តាម​ប្រព័ន្ធ​ Twitter មក​ពី​ក្លឹប​វាយ​កូន​ហ្គោល​របស់​លោក​នៅ​រដ្ឋ ​New Jersey ​ថា «យើង​ត្រូវ​តែ​រួប​រួម​គ្នា​ជា​ប្រទេស​ជាតិ​តែ​មួយ។ ​ខ្ញុំ​ថ្កោល​ទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រកាន់​ពូជ​សាសន៍​ទាំង​អស់​ហើយ​នឹង​សកម្មភាព​ហិង្សា។​ សន្តិភាព​ស្ថិត​នៅ​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់»។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​លោក​បាន​ប្រយុទ្ធ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​ជន​ជាតិ​ភាគ​តិច​ហើយ​បាន​សន្យា​ថា «ខ្ញុំ​នឹង​មិន​បញ្ឈប់​ការ​ប្រយុទ្ធ​ដើម្បី​ជន​ជាតិ​អាមេរិកាំង​ទាំង​អស់​ទេ»។

ការ​ឆ្លើយ​តប​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ​ ដល់​បាតុកម្ម​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​ទីក្រុង Charlottesville ​រដ្ឋ Virginia ​បាន​ធ្វើ​ឲ្យមាន​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​នៅ​ឯ​សន្និសីទ​កាសែត​នៅ​វិមាន​ Trump Tower ​ថា​មាន​មនុស្សល្អ​នៅ​ភាគី​ទាំង​សង​ខាង​នោះ។

លោកស្រី ​Muriel Bowser ​អភិបាល​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​លោកស្រី​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដើម្បី​ពង្រីក​កិច្ច​ប្រតិ​បត្តិ ការ​គ្រា​អាស័ន្ន​ក្នុង​ការ​ប្រុង​ប្រៀប​ស​ម្រាប់​បាតុកម្ម​ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នៅ​ទីលាន​ Lafayette​ ជា​ឧទ្យាន​នៅ​ម្ខាង​ទៀត​នៃ​សេតវិ​មាន។ ពួក​បាតុករ​ប្រឆាំង​ក៏​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​គ្នានៅ​ឯឧទ្យាន​និង​ទី​កន្លែង​ផ្សេងៗ​ទៀត​នៅ​ក្បែរ​នោះ​ដែរ៕

XS
SM
MD
LG