សេចក្តីប្រកាសដែលចេញផ្សាយដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) បានបញ្ជាក់ឲ្យដឹងបន្តថា អ្នកស្រី បាស្យេឡេ ទើបបញ្ចប់ការងារជាប្រធានាធិបតីនៃប្រទេសស៊ីលី (ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១០ និងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨)។
អ្នកស្រី ទេព វន្នី វ័យ៣៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ដោយបទចោទថា បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់និងអ្នកកាសែតម្នាក់របស់ VOA ភាសាចិន ត្រូវបានប៉ូលិសចិនឃុំខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលពួកគេព្យាយាមសម្ភាសន៍សាស្ត្រាចារ្យចិនដែលចូលនិវត្តន៍ម្នាក់ ដែលលោកសាស្ត្រាចារ្យរូបនោះត្រូវបានអាជ្ញាធរនាំខ្លួនទៅបាត់ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដោយផ្ទាល់តាមទូរទស្សន៍មួយជាមួយនឹង VOA កាលពីជិត២សប្តាហ៍មុន។
រដ្ឋធានី វ៉ាស៊ីនតោន និងរដ្ឋ Virginia ដែលជារដ្ឋនៅក្បែរខាងនោះ កំពុងតែយកថ្ងៃអាទិត្យ រៀបចំការធ្វើបាតុកម្មដើម្បីរំឭកដល់ខួបមួយឆ្នាំនៃការប្រមូលផ្តុំពួកស្បែកសជាតិនិយមក្នុងទីក្រុង Charlottesville រដ្ឋ Virginia ដែលបានបង្កឲ្យមានអំពើហិង្សានិងបានបណ្តាលឲ្យមានមនុស្សស្លាប់កាលពីឆ្នាំមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសេរសារតាមប្រព័ន្ធ Twitter មកពីក្លឹបវាយកូនហ្គោលរបស់លោកនៅរដ្ឋ New Jersey ថា «យើងត្រូវតែរួបរួមគ្នាជាប្រទេសជាតិតែមួយ។ ខ្ញុំថ្កោលទោសគ្រប់ទម្រង់នៃការប្រកាន់ពូជសាសន៍ទាំងអស់ហើយនឹងសកម្មភាពហិង្សា។ សន្តិភាពស្ថិតនៅជាមួយពលរដ្ឋអាមេរិកាំងទាំងអស់»។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់អំពីការបន្តចាប់ខ្លួននិងឃុំឃាំងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានអំពាវនាវឲ្យដោះលែងពួកគេជាបន្ទាន់។
នៅមុនការប្រកាសប្រាក់ឈ្នួលអប្បបរមាផ្លូវការកាលពីឆ្នាំមុន ដែលត្រូវបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ រួមមានមធ្យោបាយធ្វើដំណើរ និងការថែទាំសុខភាព។
ប្រជាពលរដ្ឋសេសសល់នៅតំបន់បុរីកីឡា ដែលមិនទាន់បានការដោះស្រាយសំណងសមស្របពីក្រុមហ៊ុន ផានអ៊ីមិច របស់អ្នកស្រីស៊ុយ សុផាន បានផ្តើមការតវ៉ាជាថ្មីនៅមុខផ្ទះអ្នកស្រីស៊ុយ សុផាន។ ក្រុមអ្នកតវ៉ា បានចោទអ្នកស្រីស៊ុយ សុផាន ថា បានលែងឆ្កែពីរក្បាលឲ្យមកខាំអ្នកដែលទៅតវ៉ា មុខផ្ទះស្ត្រីដែលគេដឹងថាមានទ្រព្យសម្បត្តិស្តុកស្តមរូបនេះ។ អ្នកការពារសិទ្ធិមនុស្សនិយាយថា អ្នកស្រីស៊ុយ សុផាន ត្រូវទទួលខុសត្រូវតាមច្បាប់ បើសិនការចោទនោះ គឺជារឿងពិត។
អ្នករស់នៅក្នុងទីលំនៅមិនផ្លូវការរបស់ប្រទេសកេនយ៉ា ដែលក៏ត្រូវបានគេស្គាល់ថាស្ថិតនៅជាយទីប្រជុំជនឬជាតំបន់អនាធិបតេយ្យ ជាញឹកញយមានការប្រយ័ត្នប្រយែងចំពោះប៉ូលិសនិងអាជ្ញាធរ ពីព្រោះតែស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់ និងការរំលោភបំពាននាពេលកន្លងមក។ សកម្មជនក្នុងប្រទេសនេះ បានបើកមជ្ឈមណ្ឌលយុត្តិធម៌សង្គមជាច្រើន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងថ្នាក់មូលដ្ឋានដើម្បីធ្វើឲ្យជនរងគ្រោះអាចបញ្ចេញមតិបាន។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានជំរុញឲ្យរដ្ឋាភិបាលបង់ក្លាដែសពិចារណាឡើងវិញអំពីគម្រោងរបស់ខ្លួននៅក្នុងការបញ្ជូនជនភៀសខ្លួន Rohingya ទៅកាន់កោះដ៏តូចមួយដែលគ្មានមនុស្សរស់នៅ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ សិស្ស និងនិស្សិតមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសនៅក្នុងប្រទេសបង់ក្លាដែស នៅក្នុងអំឡុងពេលការតវ៉ាថ្ងៃទី ៧ អំពាវនាវឲ្យមានការពង្រឹងច្បាប់ចរាចរឲ្យបានប្រសើរជាងមុន និងឲ្យមានការការពារបន្ថែមទៀតចំពោះអ្នកដំណើរថ្មើរជើងនៅជិតសាលារៀន។
ព័ត៌មានផ្សេងទៀត
No media source currently available