ខណៈពេលដែលថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីកាន់តែខិតជិតមកដល់នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ពលរដ្ឋខ្មែររស់នៅរដ្ឋ Minnesota ប្រមាណពីរពាន់នាក់ក្នុងចំណោមពលរដ្ឋខ្មែរសរុបប្រមាណមួយម៉ឺននាក់ ត្រៀមខ្លួនទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិ ហៅកាត់ថា (IKARE) ដែលធ្វើការជាមួយសហគមន៍ខ្មែរ នៅទីក្រុង Saint Paul រដ្ឋ Minnesota។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA លោក សេក កុសល បានជំរុញឲ្យពលរដ្ឋខ្មែរនៅទូទាំងសហរដ្ឋអាមេរិកចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជួយឲ្យសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកមានសំឡេងកាន់តែខ្លាំងឡើងទៅលើអ្នកតាក់តែងច្បាប់។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ។
អ្នកស្រី កង សុផា អាយុ៧០ឆ្នាំ ជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់រស់នៅជាយក្រុង Oakland រដ្ឋ California។ បើទោះបីអ្នកស្រីបានចូលសញ្ជាតិអាមេរិកតាំងពីឆ្នាំ២០០៥ និងធ្លាប់បម្រើការខាងការបោះឆ្នោតកាលពីពេលដែលអ្នកស្រីរស់នៅប្រទេសកម្ពុជាក្តី ឆ្នាំនេះគឺជាលើកដំបូងហើយដែលអ្នកស្រីបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក តាមរយៈការបោះឆ្នោតជាមុនតាមប្រៃសណីយ៍។ កាលពីខែកញ្ញា លោក សឹង សុផាត នៃ VOA បានទៅជួបអ្នកស្រីនៅគេហដ្ឋាននៅជាងក្រុង Oakland រដ្ឋ California ដើម្បីសាកសួរអំពីមូលហេតុអ្នកស្រីមិនបានចូលរួមការបោះឆ្នោតកន្លងមក ផលប្រយោជន៍នៃការបោះឆ្នោតតាមប្រៃសណីយ៍ និងបេក្ខជនប្រធានាធិបតីដែលអ្នកស្រីគ្រោងនឹងបោះឆ្នោតឲ្យ។
បេក្ខជនខ្មែរអាមេរិកាំងទាំងពីររូបនេះធ្វើយុទ្ធនាការបោះឆ្នោតដោយផ្តោតលើបញ្ហាជាច្រើនស្រដៀងគ្នា ដូចជាការពង្រឹងវិស័យអប់រំ ពង្រីកឱកាសការងារ និងបង្កើនកំណើនសេដ្ឋកិច្ច និងការរក្សាសន្តិសុខក្នុងសង្កាត់ទី១៨ ក៏ដូចជាទីក្រុងឡូវែលទាំងមូល។
មានភាគីជម្លោះខ្មែរចំនួនបួនដែលក្នុងនោះ មានក្រុមរាជានិយមហ៊្វុនស៊ីនប៉ិច ក្រុមរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ ក្រុមខ្មែរក្រហម និងរដ្ឋាភិបាលក្រុងភ្នំពេញដែលលើកបន្តុបដោយវៀតណាមបានចុះហត្ថលេខារួមគ្នា ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជាច្រើនឆ្នាំ។
ទោះជាជនសង្ស័យឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួននៅថ្ងៃកើតហេតុយ៉ាងណាក្ដី ក៏ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនគិតថា គ្មានឡើយពន្លឺយុត្តិធម៌សម្រាប់គ្រួសារសពលោក កែម ឡី និងតម្រុយពីអ្នកនៅពីក្រោយឃាតកម្មនេះ។
តាំងពីឆ្នាំ១៩៤៣មក ទីក្រុងឡូវែលបានអនុវត្តប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At-Large មានន័យថា បេក្ខជនឈរឈ្មោះ ត្រូវធ្វើយុទ្ធនាការទូទាំងក្រុងឡូវែល ដើម្បីស្វែងរកសំឡេងគាំទ្រឲ្យបានច្រើនបំផុត ដើម្បីទទួលបានកៅអីក្នុងសាលាក្រុង ដែលមាន៩អាសនៈ។
សព្វថ្ងៃនេះ ចំនួនពលរដ្ឋខ្មែរអាមេរិកាំងដែលបានភៀសខ្លួន និងធ្វើចំណាកស្រុកមកសង្កាត់ Orange County រដ្ឋកាលីហ្វ័ញ៉ាមានចំនួនជាង១ម៉ឺននាក់ ដែលភាគច្រើនធ្វើការនៅក្នុងរោងចក្រផលិតសម្ភារៈពេទ្យ និងផលិតនំជាដើម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកនាង ហ៊ុយ បូច័ន្ទ បានឲ្យដឹងថា បទចម្រៀង «ដូចផ្កាកុលាប» នេះត្រូវបាននិពន្ធសម្រាប់វ៉ុលចម្រៀងទី១របស់អ្នកនាង ដែលចេញផ្សាយកាលពីឆ្នាំ២០១៤។
សកម្មជនមួយចំនួនកំពុងជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោត At-Large ដើម្បីធានាឲ្យមានតំណាងចម្រុះ ដែលចេញពីតំបន់ផ្សេងៗចូលកាន់តំណែងជាអ្នកដឹកនាំនៅទីក្រុងឡូវែល ដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅប្រមាណជាង៣ម៉ឺននាក់៕
សកម្មជនមួយក្រុមជជែកពិភាក្សាគ្នាអំពីប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At-Large នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេតកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ក្នុងគោលបំណងជំរុញឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះ។ លោក លាង ស៊ីដនី ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ និងជាប្រធានដឹកនាំគម្រោងស្តីពីសិទ្ធិពលរដ្ឋនៃមជ្ឈមណ្ឌលសុខភាពសហគមន៍ Lowell បានឲ្យដឹងថា ការចង់ផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះ គឺដើម្បីឲ្យក្រុមជនជាតិភាគតិច ដូចជាខ្មែរអាមេរិកាំងជាដើម មានតំណាងរបស់ខ្លួននៅក្រុមប្រឹក្សាក្រុង និងគណៈកម្មាការសាលារៀន។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងនាង ទែន សុខស្រីនិត នៃ VOA ជាមួយនឹងលោក លាង ស៊ីដនី ដូចតទៅ៕
ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍ (Vote by Mail) អាចជួយពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ប៉ុន្តែសម្រាប់ជនអន្តោប្រវេសន៍ខ្មែរដែលមិនសូវចេះភាសាអង់គ្លេស ប្រព័ន្ធនេះនៅតែមានបញ្ហាខ្លះសម្រាប់ពួកគេ។
ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ១២០នាក់ បានធ្វើបាតុកម្មនៅមុខការិយាល័យអន្តោប្រវេសន៍ប្រចាំរដ្ឋ Minnisota កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីស្វែងរកអន្តរាគមន៍ឲ្យបញ្ឈប់ការបញ្ជូនពលរដ្ឋខ្មែរអាមេរិកាំង៨នាក់ទៅកាន់ប្រទេសកម្ពុជា ដោយសារតែពួកគេបានប្រព្រឹត្តអំពើខុសច្បាប់ណាមួយ ដែលពួកគេបានជាប់ទោសរួចហើយ។ លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិ ប្រចាំនៅរដ្ឋ Minnesota បានប្រាប់ VOA ថា ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនកំពុងតែប្រឈមនឹងហានិភ័យខ្ពស់ក្នុងការបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ ដោយសារតែចន្លោះប្រហោងដែលមាននៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិកឆ្នាំ២០០២ យល់ព្រមទទួលយកពលរដ្ឋខ្មែរដែលប្រព្រឹត្តអំពើខុសច្បាប់ ទាំងអ្នកមករស់នៅសហរដ្ឋអាមេរិកមុនឆ្នាំ១៩៩៦ និងក្រោយឆ្នាំ១៩៩៦។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងនាង ទែន សុខស្រីនិត នៃ VOA ជាមួយនឹងលោក សេក កុសល ជុំវិញការស្វែងរកអន្តរាគមន៍នេះដូចតទៅ៕
ព័ត៌មានផ្សេងទៀត