ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មិន​រំពឹង​ថា​គ្រួសារ​សព​លោក ​កែម ឡី ​នឹង​ទទួល​បាន​យុត្តិធម៌​ឡើយ

កម្រងផ្កាសពលោក កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (ស្រេង លក្ខិណា/VOA)
កម្រងផ្កាសពលោក កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (ស្រេង លក្ខិណា/VOA)

ទោះ​ជា​ជន​សង្ស័យ​ឈ្មោះ ​ជួប សម្លាប់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​កើត​ហេតុ​យ៉ាង​ណា​ក្ដី​ ក៏​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគ​ច្រើន​គិត​ថា​ គ្មាន​ឡើយ​ពន្លឺ​យុត្តិធម៌​សម្រាប់​គ្រួសារ​សព​លោក​ កែម ឡី ​និង​តម្រុយ​ពី​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រមាណ​ជាង ១០០ នាក់​ បាន​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គម្រប់​ ១០០ ​ថ្ងៃ​ ជូន​សព​លោក ​កែម ឡី ​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ដ៏​លេចធ្លោ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី១៦​ ខែតុលា ឆ្នាំ​២០១៦ ​នៅ​វត្ត​ពុទ្ធិការាម ​ក្នុងទីក្រុង​ Silver Spring ​រដ្ឋ ​Maryland ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខន្ធ​ លោក ​កែម ឡី​ និង​ទាមទារ​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​លោក។

ទោះ​ជា​ជន​សង្ស័យ​ឈ្មោះ ​ជួប សម្លាប់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​កើត​ហេតុ​យ៉ាង​ណា​ក្ដី​ ក៏​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគ​ច្រើន​គិត​ថា​ គ្មាន​ឡើយ​ពន្លឺ​យុត្តិធម៌​សម្រាប់​គ្រួសារ​សព​លោក​ កែម ឡី ​និង​តម្រុយ​ពី​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ។

លោក ទូច វិបុល ស្ថាបនិក និង​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​ ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន VOA ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (ស្រេង លក្ខិណា/VOA)

លោក​ ទូច វិបុល ​ស្ថាបនិក​ និង​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​បាន​និយាយ​ថា​ ពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ កំពុង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​គ្រួសារ​សព​លោក​ កែម ឡី ប៉ុន្តែ​មក​ដល់​ពេល​នេះ​ យើង​មិន​ទាន់​ឃើញ​ពន្លឺ​យុត្តិ​ធម៌​នៅ​ឡើយ​ទេ។​

លោក ​វិបុល ​ក៏​បាន​បញ្ជាក់​ថា ​ការ​បញ្ចេញ​ខ្សែ​អាត់​វីដេអូ​ថត​ពី​ក្នុង​ហាង​ដែល​ឃាតកម្ម​កើត​ឡើង​គឺ​ជា​រឿង​សំខាន់​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ការ​តាម​រក​អ្នក​ដែល​នៅ​ពី​ក្រោយ​រឿង​នេះ។

«វា​សំខាន់​ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​អាច​បង្ហាញ​នូវ​ខ្សែ​អាត់​វីដេអូ​ហ្នឹង​ ឲ្យ​សាធារណ​ជន​មើល។​ ប៉ុន្តែ​រឿង​ដែល​សំខាន់​លើស​ហ្នឹង​ គឺ​មាន​ការ​ពាក់ព័ន្ធ​ជា ច្រើន​នៅពី​ក្រោយ​ខ្នង...»។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​កាន់​បដា ទាមទារ​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (ស្រេង លក្ខិណា/VOA)

លោក​ សូ សុខុម​ អនុប្រធាន​ក្រុម​ប្រឹក្សា​នាយក​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេ​រិកាំង​បាន​ប្រាប់​ VOAថា ​លោក​មិន​រំពឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្ដល់​យុត្តិធម៌​ជូន​ករណី​លោក​ កែម ឡី ​ឡើយ​ ព្រោះថា​មាន​ករណី​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ​ ហើយ​ភាគ​ច្រើន​ជន​រង​គ្រោះ​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ឡើយ។

«យុត្តិធម៌​ចំពោះ ​លោក​ កែម ឡី ​មកដល់​ពេលនេះ​ មិន​ទាន់​មាន​យុត្តិធម៌​ទេ។ មិន​ត្រឹម​តែ​លោក ​កែម ឡី​ ទេ​ គឺ​ថា​យើង​មើល​ឃើញ​ស្រុក​ខ្មែរ​យើង​ហ្នឹង​ គឺ​អ្នក​ស្នេហា​ជាតិ​ជា​ច្រើន​ដែល​បាត់បង់​ជីវិត​ហ្នឹង​មិន​ទាន់​រក​យុត្តិធម៌​ឃើញ​ទេ ​ដូច​ជា​លោក ​ជា វិជ្ជា ​លោក​ឈុត វុទ្ធី ​ហើយនឹង​នាង​ ទូច ស៊ុន​និច។ ​យើង​មិន​ទាន់​ដែល​ឃើញ​ រដ្ឋាភិបាល​វែក​មុខ​ឃាតក​យក​មក​កាត់​ទោស​ទេ»។

លោក ​សុខុម ​បន្ថែម​ថា៖

«ហើយ​ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​អត់​មាន​សង្ឃឹម​ទេ​ ទៅ​លើ​អាជ្ញាធរ ​ឬ​តុលាការ​ស្រុក​ខ្មែរ​នោះ​ដែរ»។

អ្នកស្រី នៅ សំរិទ្ធ អាយុ ៦៨ ឆ្នាំ​មក​ពី​ទី​ក្រុង Winchester និង អ្នកស្រី និត បញ្ញា អាយុ៤៥ឆ្នាំ មក​ពី​ទីក្រុង Leesburg ចូលរួមពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (សឿន វឌ្ឍនា/VOA)

ដៃ​ម្ខាង​កាន់​ឈើ​ច្រត់​ព្រោះ​ជើង​មាន​របួស​ ដៃ​ម្ខាង​ជូត​ទឹក​ភ្នែក​ដែលស្រក់​មិន​ឈប់​ អ្នកស្រី​ នៅ សំរិទ្ធ ​អាយុ ​៦៨ ​ឆ្នាំ​មក​ពី​ទី​ក្រុង​ Winchester ​រដ្ឋ ​Virginia សម្តែង​អារម្មណ៍​ស្ដាយ​ស្រណោះ ​សោក​សង្រេង​ចំពោះ​ការ​បាត់បង់ ​លោក កែម ឡី ថា៖

«ខ្ញុំ​និយាយ​លែង​រួច ​ព្រោះ​ខ្ញុំ​គ្រាន់​តែ​ដឹង​ភ្លាម​ខ្ញុំ​យំ​រហូត​ដល់​សព្វ​ថ្ងៃ។​ ព្រោះ​ខ្ញុំ​ស្រណោះ​គាត់​ ព្រោះ​គាត់​ហ៊ាន​បញ្ចេញ​អ្វីៗ​ទាំង​អស់...»។

ចំណែក​អ្នកស្រី​ និត បញ្ញា​ អាយុ​៤៥ឆ្នាំ​ មក​ពី​ទីក្រុង ​Leesburg ​រដ្ឋ​Virginia ចំណាយ​ពេល​បើក​រថយន្ត​ជាង​ពីរ​ម៉ោង​ មក​ចូល​រួម​បុណ្យ​ខួប​គម្រប់​ ១០០​ ថ្ងៃ​សព្វ​លោក ​កែម ឡី ​ព្រោះ​តែ​អ្នក​ស្រី អាណិត​នឹង​ស្រណោះ​ គ្រួសារ​លោក ​កែម ឡី ​ជា​ពិសេស​ភរិយា​ និង​កូន​ៗ។​ អ្នកស្រី​បន្តថាអ្នក​ស្រី​ក៏​មាន​ប្រវត្តិ​កំព្រា​ឪពុក​និង​រស់​នៅ​ជា​មួយ​ម្ដាយ​មេម៉ាយ​កូន​ប្រាំ​ ដូច​អ្នក​ស្រី​ ប៊ូ រចនា ​ប្រពន្ធ​លោក កែម ឡី ​ដែរ។

«ម៉ាក់​ខ្ញុំ​មាន​កូន​ច្រើន​ ម៉ាក់​ខ្ញុំ​គាត់​ទទួល​ខុស​ត្រូវ​មើល​កូន ​ហើយ​ឃើញ​គាត់​ដូច​ស្ថានភាព​ប៉ា​ខ្ញុំ។​ តែ​ប៉ា​ខ្ញុំ​ស្លាប់​នៅ​ក្នុង​សម័យ​ប៉ុល​ពត។​ ហើយ​ដល់​ពេល​ឃើញ​គាត់ ​[លោក កែម ឡី] ​អញ្ចឹង​ស្ដាយ​គាត់»។

អ្នកស្រី​ សំរិទ្ធ ​បាន​បន្ថែម​ថា​ អ្វី​ដែល​អ្នក​ស្រី​ចង​ចាំ​បំផុត​ពី​លោក ​កែម ឡី ​ក្រៅ​ពី ពាក្យ​«ជូត​ទឹក​ភ្នែក​របស់​អ្នក ​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត» គឺ​ពាក្យ​សម្ដី​ដែល​ថា ទោះ​ជា ​លោក​ដឹង​ថា​ ថ្ងៃ​ណា​មួយ​លោក​នឹង​ស្លាប់​ដោយ​សារ ​ការ​វិភាគ​បញ្ហា​សង្គម ​និង​នយោបាយ​ ក៏​លោក​នៅ​តែ​បន្ត​វិភាគ។

«គាត់​ខំ​ទៅ​ គាត់​ដឹង​ថា​ខ្លួន​គាត់​នឹង​ស្លាប់។ ​សម្តី​ហ្នឹង ​គាត់​ថា​គាត់​ដឹង​ខ្លួន​ស្លាប់​ហើយ​ នៅ​តែ​ហ៊ាន​និយាយ»។

ចំពោះ​ការ​ចងចាំ​ដែល​ទាក់​ទង​នឹង​លោក​ កែម ឡី​ នេះ​ដែរ​ ត្រូវ​បាន ​លោក លី ម៉ុក​ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​កុំព្យូទ័រ​ម្នាក់​ ដែល​បាន​មក​រស់​នៅ​សហរដ្ឋអាមេរិក អស់​រយៈ​ពេល​ ២៦​ ឆ្នាំ​មក​ហើយ​ បាន​បញ្ជាក់​ថា៖

«ចងចាំ ​គឺ​គាត់​បង្រៀន​ឲ្យ​ខ្មែរ​យើង​ជំនាន់​ក្រោយ​ ឬ​ក៏​ខ្មែរ​មិន​ថា​ចាស់ ​ឬ​ក្មេង សព្វ​ថ្ងៃ​ឲ្យ​រៀន​ដឹង​ពី​អ្វី​ដែល​ជា​សេរីភាព​របស់​ខ្លួន ​ឲ្យ​យើង​ចង​ចាំ​អំពី​អយុត្តិធម៌​ក្នុង​សង្គម​ និង​យុត្តិធម៌​ក្នុង​សង្គម។ ​សូម​ឲ្យ​ខ្មែរ​យើង​វែក​ញែក​ឲ្យ​យល់​ពីបញ្ហា​ពីរ​ហ្នឹង»។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ទស្សនា​ការ​បង្ហាញ​រូបភាព​សាក​សព​លោក កែម ឡី​ក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (សឿន វឌ្ឍនា/VOA)

គួរ​បញ្ជាក់​ថា​ អស់​រយៈ​ពេល​ជាង​ ១០០ ​ថ្ងៃ​មក​ហើយ​ ដែល​ជន​សង្ស័យ ​បាន​បាញ់​សម្លាប់​ លោក​ កែម ឡី ​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​ក្នុង​ហាង​ស្តារ​ម៉ាត ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ ស្ថិតនៅ​ស្តុប​បូក​គោ ​ក្នុង​ខណ្ឌ​ចំការមន​ កាល​ពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ​ឆ្នាំ២០១៦​ កន្លងទៅ។​ ជនសង្ស័យ ​ជួប សម្លាប់​ ដែល​គេ​មិន​ទាន់​ជឿ​ថា​ជា​ឃាតក​ពិត​នៅ​ឡើយ​នោះ ​បាន​សារភាព​ថា​ មូល​ហេតុ​ដែល​ខ្លួន​សម្លាប់​លោក កែម ឡី ​ព្រោះ​តែ​លោក ​កែម ឡី ​មិន​បាន​សង​ប្រាក់​ដែល​ជំពាក់​ខ្លួន​ចំនួន​៣០០០​ដុល្លារ។​ ភរិយា​លោក ​កែម ឡី ​បាន​ច្រាន​ចោល ​ហើយ​គាត់​ចាត់​ទុក​ថា​ ឃាតកម្ម​លើ​ស្វាមី​អ្នកស្រី ​គឺ​ជា​រឿង​នយោបាយ។

ឃាតកម្ម​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ និង​ពិភព​លោក ​និង​បាន​ទាក់​ទាញ​ចំនួន​អ្នក​ចូល​រួម​ដង្ហែ​សព ​ជាង​មួយ​លាន​នាក់ ​ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ដង្ហែ​សព​នៅ​កម្ពុជា។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រាប់​បាត​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ លោក កែម ឡីក្នុង​ពិធី​បុណ្យ​ខួប​គម្រប់ ១០០ ថ្ងៃ សព​លោក កែម ឡី នៅ​វត្ត​ពុទ្ធិការាម ក្នុង​ទី​ក្រុង Silver Spring រដ្ឋ Marylandកាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​តុលា ឆ្នាំ២០១៦។ (ស្រេង លក្ខិណា/VOA)

រូបសំណាក​ស្ពាន់​តំណាង​លោក​កែម ឡី​ ត្រូវ​បាន​ហែ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​លោក​នៅ​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ក្រោយ​ពេល ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ ឲ្យ​តម្កល់​នៅ​ទីលាន​ប្រជាធិប​តេយ្យ។

ដើម្បី​កុំ​ឲ្យ​ឃាតកម្ម​លោក ​កែម ឡី ​សាប​រលាប​តាម​ពេលវេលា​ ដូច​ករណី ​លោក ជា វិជ្ជា ​ឬ ​ករណី​លោក​ ​ឈុត វុទ្ធី ​ ស្ថាបនិក​ និង​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ​លោក ​ទូច វិបុល​ បញ្ជាក់​ថា​ លោក​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដទៃ​ទៀត​នឹង​បន្ត​ដឹក​នាំ​បាតុកម្ម​នៅ​មុខ​សេតវិមាន ​និង​សភា​សហរដ្ឋ​អាមេរិក ​ដើម្បី​ក្រើន​រំលឹក​ឲ្យ​ជាតិ ​និង​អន្តរជាតិ​ ហើយ​ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជា ​កុំ​ឲ្យ​ភ្លេច​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ៕

XS
SM
MD
LG