ទោះបីជាយុវជនខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បាននិងកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាក្រុមក្មេងទំនើង គ្រឿងញៀន និងអំពើហិង្សាក៏ដោយ ក៏ពួកគេកាន់តែច្រើនបានងាកទៅចាប់យកការអប់រំកាន់តែខ្ពស់ ដោយសារការជំរុញទឹកចិត្តពីឪពុកម្តាយរបស់ពួកគេ៕
មានអង្គការផ្តល់សេវាសុខភាពតូចមួយបានជួយក្នុងកិច្ចការបោះឆ្នោតនេះខ្លះ ខណៈមេដឹកនាំសហគមន៍នៅទីនេះ នៅតែសង្ឃឹមថា នឹងមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរច្រើនថែមទៀតដែលនឹងទៅចុះឈ្មោះបោះឆ្នោត។
ក្រៅពីការពិភាក្សាអំពីលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានផ្ដល់ការអង្កេតលើស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងចំណោមសិស្សវិទ្យាល័យ Lowell ជាង៤០០០នាក់ មានសិស្សដែលជាពលរដ្ឋខ្មែរអាមេរិកាំង និងមានឪពុកម្តាយជាខ្មែរជាង១០០០នាក់។
លោក ទន់ សុវណ្ណ បានថ្លែងថា លោកយល់ស្របថា រដ្ឋាភិបាលត្រូវចាត់វិធានការដើម្បីប្រឆាំងនឹងក្រុមភេរវករ ប៉ុន្តែសកម្មភាពទាំងនោះ មិនគួរដើររំលងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេសនេះដែលបានជួយដល់ជនភៀសខ្លួននិងស្វាគមន៍ជនអន្តោប្រវេសន៍ផងដែរ។
បេក្ខជនខ្មែរអាមេរិកាំងទាំងបីនាក់នេះ ដែលបានតាំងចិត្តបម្រើ និងធ្វើឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងសហគមន៍នេះ រួមមានលោក មុំ រ៉ាឌី និងលោក ឃឹម ឆេត ដែលអ្នកទាំងពីរជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងលោក កៃ កាម៉ារ៉ា បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ។
មានពលរដ្ឋខ្មែរជាង១ម៉ឺននាក់រស់នៅទូទាំងរដ្ឋចរចាដោយរស់នៅប្រមូលផ្តុំភាគច្រើននៅក្រុងRiverdale ដែលស្ថិតនៅផ្នែកខាងត្បូងទីក្រុងអាត្លង់តា។ ប៉ុន្តែពួកគេមិនទាន់ចុះឈ្មោះបោះឆ្នោតបានច្រើននៅឡើយទេ គឺខ្ទង់តែជាង៣ភាគរយប៉ុណ្ណោះ។
ពលរដ្ឋខ្មែរនៅរដ្ឋចរចាមួយចំនួននៅមិនទាន់ចាប់អារម្មណ៍ខ្លាំងនឹងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែក្រុមសកម្មជនសហគមន៍កំពុងតែធ្វើការដើម្បីជំរុញឱ្យចំនួនអ្នកចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតមានចំនួនកាន់តែច្រើន។
Prominent members of the diaspora warn disillusionment with the CPP will not automatically result in further support for opposition leader Sam Rainsy
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលសព្វថ្ងៃនេះមិនមានតំណាងជាខ្មែរដែលជាប់តំណែងជាសមាជិកក្រុមប្រឹក្សាក្រុង ដែលមានតួនាទីអភិវឌ្ឍក្រុងនេះទេ។ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងខាងមុខនេះ ពួកគេទទូចចង់បានតំណាងជាខ្មែរ។
អ្នកដឹកនាំសហគមន៍ និងសកម្មជនខាងសង្គម លើកឡើងថា ចំនួនពលរដ្ឋខ្មែរអាមេរិកាំងដែលចេញទៅបោះឆ្នោត នៅតិច នៅឡើយ ដោយសារតែការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតនៅមានកម្រិត និងការមិនជឿទុកចិត្តលើបេក្ខជនដែលឈរឈ្មោះ។
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលនេះមានសំឡេងចម្រុះគ្នាលើបេក្ខជនប្រធានាធិបតីទាំងពីរនេះ។
ព័ត៌មានផ្សេងទៀត