បទសម្ភាសន៍ VOA៖ ការប្តូរប្រព័ន្ធបោះឆ្នោតនៅក្រុងឡូវែលអាចនាំឲ្យមានតំណាងជាជនជាតិភាគតិចនៅសាលាក្រុង
សកម្មជនមួយក្រុមជជែកពិភាក្សាគ្នាអំពីប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At-Large នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេតកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ក្នុងគោលបំណងជំរុញឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះ។ លោក លាង ស៊ីដនី ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ និងជាប្រធានដឹកនាំគម្រោងស្តីពីសិទ្ធិពលរដ្ឋនៃមជ្ឈមណ្ឌលសុខភាពសហគមន៍ Lowell បានឲ្យដឹងថា ការចង់ផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះ គឺដើម្បីឲ្យក្រុមជនជាតិភាគតិច ដូចជាខ្មែរអាមេរិកាំងជាដើម មានតំណាងរបស់ខ្លួននៅក្រុមប្រឹក្សាក្រុង និងគណៈកម្មាការសាលារៀន។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងនាង ទែន សុខស្រីនិត នៃ VOA ជាមួយនឹងលោក លាង ស៊ីដនី ដូចតទៅ៕