បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរនៅរដ្ឋ Minnesota ប្រមាណពីរពាន់នាក់ត្រៀមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី
ខណៈពេលដែលថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីកាន់តែខិតជិតមកដល់នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ពលរដ្ឋខ្មែររស់នៅរដ្ឋ Minnesota ប្រមាណពីរពាន់នាក់ក្នុងចំណោមពលរដ្ឋខ្មែរសរុបប្រមាណមួយម៉ឺននាក់ ត្រៀមខ្លួនទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិ ហៅកាត់ថា (IKARE) ដែលធ្វើការជាមួយសហគមន៍ខ្មែរ នៅទីក្រុង Saint Paul រដ្ឋ Minnesota។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA លោក សេក កុសល បានជំរុញឲ្យពលរដ្ឋខ្មែរនៅទូទាំងសហរដ្ឋអាមេរិកចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជួយឲ្យសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកមានសំឡេងកាន់តែខ្លាំងឡើងទៅលើអ្នកតាក់តែងច្បាប់។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ។