ការតាំងពិព័រណ៍ដែលមានឈ្មោះថា៖ «Angkor Complex: Cultural Heritage and Post-Genocide Memory in Cambodia» ឬ «ប្រាសាទអង្គរ៖ បេតិកភណ្ឌវប្បធម៌និងការចងចាំក្រោយរបបប្រល័យពូជសាសន៍នៅកម្ពុជា» នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែកុម្ភៈដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ទីក្រុងឡូវែលនៃរដ្ឋ Massachussetts មានសហគមន៍ខ្មែរធំបំផុតទី២នៅសហរដ្ឋអាមេរិក ហើយក៏ជាកន្លែងសំបូរសេវាកម្មបណ្តុះបណ្តាលចំណេះដឹងនិងជំនាញផ្សេងៗសម្រាប់ពលរដ្ឋខ្មែរផងដែរ។
ប៉ុន្តែដោយសារបញ្ហាទម្លាប់អាន និងសមត្ថភាពអានភាសាខ្មែរ កាសែតនេះបន្តដំណើរការយ៉ាងលំបាកក្នុងទីក្រុងដែលមានសហគមន៍ខ្មែរធំបំផុតទី ២ នៅសហរដ្ឋអាមេរិក។
នៅក្នុងអំឡុងទសវត្សរ៍ ៨០ ទីក្រុងនេះបានទទួលយកជនភៀសខ្លួនខ្មែរជាច្រើននាក់ ដែលភាគច្រើនត្រូវបានដាក់ឱ្យតាំងទីលំនៅក្នុងតំបន់ទីប្រជុំជន Argyle។ បច្ចុប្បន្ននេះ សហគមន៍ខ្មែរនៅរដ្ឋនេះកំពុងធ្វើសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន។
ក្រៅពីស្ថាបត្យកម្ម ទីក្រុងនេះសម្បូរទៅដោយសារមន្ទីរគ្រប់បែប ក្នុងនោះរួមមានវិទ្យាស្ថានសិល្បៈ Chicago ដែលមានដាក់តាំងពិព័រណ៍អំពីវត្ថុបុរាណខ្មែរផងដែរ។ នៅរដ្ឋ Illinois នេះ ក៏មានប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរប្រមាណ ៧ពាន់នាក់រស់នៅផងដែរ។
លោក នេន សុខ នាយកផ្នែកទំនាក់ទំនងសហគមន៍ប្រចាំសមាគមខ្មែររដ្ឋអ៊ីល្លីណយ បានប្រាប់វីអូអេថា សារមន្ទីរនិងអនុសារណដ្ឋាននេះ មានសារៈសំខាន់ណាស់សម្រាប់ដំណើរការផ្សះផ្សារផ្លូវចិត្ត និង«ដើម្បីឱ្យក្មេងជំនាន់ក្រោយនិងពិភពលោកដឹងរឿងពិតរបស់យើង»។
សាធារណជនជាច្រើននាក់បានចូលរួមទស្សនាជាលើកដំបូងនូវការប្រគុំតន្ត្រីវង់ភ្លេងខ្មែរដ៏ពិសេសមួយ នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ដោយបានស្តាប់នូវបទចម្រៀងនិងតន្ត្រីខ្មែរលេងដោយឧបករណ៍ភ្លេងបុរាណខ្មែរ និងឧបករណ៍ភ្លេងរបស់ប្រទេសលោកខាងលិច ដូចជាសេឡូនិងវីយូឡុង
មួយផ្នែកនៃការផ្សះផ្សានិងដោះស្រាយផលវិបាកនៃសង្គ្រាមផងដែរគឺថា ចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង៦៦៥លានដុល្លារដើម្បីផ្តោតលើការដោះមីននិងគ្រាប់រំសេវមិនទាន់ផ្ទុះ(UXO)នៅក្នុងតំបន់ រួមទាំងកម្ពុជាដែលទទួលបានជំនួយដោះមីនដល់រយលានដុល្លារពីអាមេរិក។
សកម្មភាពសិល្បៈខ្មែរនៅសហរដ្ឋអាមេរិកមានការទទួលស្គាល់គួរជាទីមោទនៈ ដោយមានការសម្តែងនៅសេតវិមាន សាលាក្រុង និងនៅសភាជាដើម តួយ៉ាងក្រុមរបាំសួគ៌ាបានសម្តែងសិល្បៈនៅមជ្ឈមណ្ឌលសភាសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា កន្លងទៅនេះ។
អមដោយការប្រគុំតន្ត្រីដ៏រំជួលចិត្តនិងកន្ត្រាក់អារម្មណ៍ ល្ខោន Cambodian Rock Band ឬក្រុមភ្លេងសម័យខ្មែរ ទាក់ទាញទស្សនិកជនមកពីសហគមន៍ចម្រុះ រួមទាំងសហគមន៍ខ្មែរ នៅរោងល្ខោន Arena Stage ក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
ដឹកនាំដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts និងសកម្មជនគណបក្សសង្គ្រោះជាតិមកពីរដ្ឋផ្សេងៗទៀតបានធ្វើបាតុកម្មប្រមាណ៣ម៉ោងប្រឆាំងដំណើរការបោះឆ្នោតនៅកម្ពុជានិងរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដែលបាតុកម្មនេះហៅការផ្ទេរអំណាចគ្មានប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available