គណបក្សសង្គ្រោះជាតិនៅក្រុង Lowell បានរៀបចំកម្មវិធីជួបជុំរៃអង្គាសថវិកាកាលពីថ្ងៃសៅរ៍ដើម្បីជួយអ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំនេះ ប៉ុន្តែប្រធានគណបក្សភ្លើងទៀននៅរដ្ឋ Massachussetts នេះមិនមកចូលរួមទេ។
ឱកាសសម្រាប់ការវិនិយោគទុននិងសកម្មភាពសហគ្រិនភាពនៅកម្ពុជា និងការព្រួយបារម្ភដល់សុវត្ថិភាពសមាជិកក្រុមគ្រួសារដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានក្លាយជាកត្តារួមផ្សំជំរុញឱ្យមានការផ្លាស់ប្តូរមកគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។
កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើង ដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។
កិច្ចខិតខំប្រឹងប្រែងរបស់លោក Mony Nop ដែលជាខ្មែរអាមេរិកាំងដើម្បីកាន់តំណែងជាចៅហ្វាយក្រុងLivermore ដែលជាទីក្រុងតូចមួយក្នុងរដ្ឋCalifornia មិនបានទទួលជោគជ័យជាលើកទី២នៅក្នុងការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតគ្នាជាមួយនឹងអ្នកនយោបាយជើងចាស់ដែលជាអតីតចៅហ្វាយក្រុងនេះ។
តួលេខបឋមបានបង្ហាញថាត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ លោក Mony Nop បាននាំមុខគូប្រជែងគឺលោក John Marchand ដោយសំឡេង៦.៥២៧ ទល់នឹង៦.៣១២ ដែលត្រូវជា៥១ទល់នឹង៤៩ភាគរយនៃសន្លឹកឆ្នោតសរុប។
អ្នកបោះឆ្នោតខ្មែរអាមេរិកាំងបានចេញមកបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះដោយផ្តោតខ្លាំងលើបញ្ហាអតិផរណា សិទ្ធិក្នុងការរំលូតកូន សន្តិសុខព្រំដែន អន្តោប្រវេសន៍ លទ្ធិប្រជាធិបតេយ្យ និងការគ្រប់គ្រងអាវុធ។
សំណើនេះជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការសម្រេចដោយតុលាការកំពូលកាលពីខែមិថុនាដកហូតការការពារផ្លូវច្បាប់ចំពោះសិទ្ធិរំលូតកូននៅកម្រិតរដ្ឋាភិបាលសហព័ន្ធ ហើយទុកឱ្យរដ្ឋនីមួយៗជាអ្នកសម្រេចវិញ។
អ្នកជំនួញអចលនទ្រព្យខ្មែរអាមេរិកាំងគឺលោក Mony Nop កំពុងឈរឈ្មោះជាចៅហ្វាយក្រុងLivermore ក្នុងរដ្ឋ California សម្រាប់ការបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ។ លោក Mony ផ្អែកគោលនយោបាយរបស់លោកយ៉ាងសំខាន់លើរបៀបនៃការដឹកនាំថ្មីដែលជួយទីក្រុងឲ្យរស់រវើកឡើងវិញ។
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកបានរំឭកខួបលើកទី៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
សមាជិករដ្ឋសភាទាំងពីរឲ្យដឹងថាអាមេរិកក៏កំពុងពង្រឹងកងកម្លាំងយោធានៅក្នុងតំបន់ដែលអាចទប់ស្កាត់ចិននៅពេលណាដែលចាំបាច់និងបានព្រមានមិនឲ្យប៉ះពាល់ដល់ដែនដីរបស់អាមេរិកដូចជាកោះGuam ដែលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប៉ូលិសក្រុង Lowell និង សមាគមខ្មែរ CMAA បានប្រារព្ធខួប២០ឆ្នាំនៃការរំដោះសួនប៉ៃលិនពីសកម្មភាពជនពាលដោយមានរៀបចំការប្រកួតកីឡាបាល់ទះសហគមន៍រំឭកពីលទ្ធផលនៃកិច្ចសហការរវាងសហគមន៍និងប៉ូលិសដើម្បីកាត់បន្ថយអារម្មណ៍ខ្លាចប៉ូលិស។
ព័ត៌មានផ្សេងទៀត
No media source currently available