នៅក្នុងឆ្នាំ ២០២១ នេះ មានសមាជិកសហគមន៍ខ្មែរអាមេរិកាំងពីរនាក់កំពុងឈរជាប្រតិភូសភាប្រចាំមណ្ឌលទី៧០ របស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋកាលីហ្វញ៉ា។ មណ្ឌលនេះគ្របដណ្តប់លើក្រុងCatalina Island, Long Beach, San Pedro និង Signal Hill និងមានបេក្ខជនចំនួន៤៥នាក់កំពុងប្រកួតប្រជែង។
ក្នុងពិធីស្បថចូលកាន់តំណែង នៅថ្ងៃ៦ មករា ឆ្នាំ២០២១នៅសភារដ្ឋម៉ាស្សាឈូសេត អ្នកស្រីវណ្ណា ហាវឺដ (Vanna Howard) តំណាងរាស្ត្រថ្នាក់រដ្ឋដែលទទួលបានជ័យជម្នះកា្លយជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ សង្កាត់ Middlesex រដ្ឋ Massachusetts។
ក្រុមអ្នកបោះឆ្នោតខ្មែរអាមរិកាំងហួសចិត្តនឹងអំពើហិង្សាដែលបានកើតឡើងដោយក្រុមបាតុករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំនៅក្នុងពេលសភាអាមេរិកកំពុងរាប់សន្លឹកឆ្នោតនៃអង្គបោះឆ្នោតដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោក បៃដិន ក្រោយពីលទ្ធផលឆ្នោតព្រឹទ្ធសភាផ្តាច់ព្រ័ត្រនៅរដ្ឋ Georgia។
ក្រុមពលរដ្ឋខ្មែរ-អាមេរិកាំងនៅរដ្ឋខ្លះចាត់ទុកថាដំណើរការជំទាស់នោះនឹងមិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោត ដែលអាចឲ្យលោកTrump បន្តកាន់តំណែង១អាណត្តិទៀតទេដោយសារអ្វីៗបានសម្រេចតាមច្បាប់រួចហើយ។
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន នឹងតៀមចេញទៅបោះឆ្នោត ហើយខ្លះបោះឆ្នោតមុនកាលកំណត់ដែលជាការអនុញាតឲ្យធ្វើនៅពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលយ៉ាងខ្លាំង។
ពិធីស្បថចូលកាន់តំណែងដែលបានរៀបចំឡើងនៅក្នុងសាលាក្រុងឡុងប៊ិចកាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ គឺជាការបញ្ចប់ការរង់ចាំរបស់សហគមន៍ខ្មែរ-អាមេរិកាំងដែលចង់បានតំណាងរបស់គេ១រូបនៅថ្នាក់ដឹកនាំទីក្រុងដែលពួកគេបានមកតាំងទីលំនៅតាំងពីជាង៤០ឆ្នាំមុន។
ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួនដាក់ក្តីរំពឹងរបស់ពួកគេថា លោកចូ បៃដិន ប្រធានាធិបតីដែលគេព្យាករថាជាប់ឆ្នោត នឹងធ្វើការកែទម្រង់សេដ្ឋកិច្ចនិងមុខមាត់របស់សហរដ្ឋអាមេរិកក្នុងពិភពលោកក្នុងពេលលោកក្លាយជាប្រធានាធិបតីពេញច្បាប់នាខែមករា។
ពួកគេបានបញ្ជាក់ពីក្តីរំពឹងថា នឹងធ្វើឲ្យមានការផ្ទេរអំណាចតាមច្បាប់ពីលោក ត្រាំ ទៅលោក បៃដិន ដែលគេព្យាករណ៍ថា ជាប្រធានាធិបតីជាប់ឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available