ការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញថា ពលរដ្ឋថៃជាង ៦០% ចង់ឱ្យរដ្ឋាភិបាលរំលាយសភានិងរៀបចំការបោះឆ្នោតមុនកាលកំណត់ ស្របពេលដែលតុលាការធម្មនុញ្ញរបស់ប្រទេសថៃកំពុងពិចារណាអំពីអនាគតរបស់លោក Prayuth Chan-ocha ដែលត្រូវបានផ្អាកពីតំណែងជានាយករដ្ឋមន្ត្រី។
ការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ការរុករករ៉ែនៅបាតទន្លេ ការធ្វើទំនប់វារីអគ្គិសនី និងការទាញយកទឹកពីក្រោមដៃ កំពុងធ្វើឲ្យដីដែលមានជីជាតិល្អពីមុនមក លែងសមស្របសម្រាប់ដំណាំស្បៀងសំខាន់។
កាលពីថ្ងៃទី ២៣ ខែសីហាកន្លងទៅនេះ តុលាការកំពូលនៃប្រទេសម៉ាឡេស៊ីបានតម្កល់ការផ្តន្ទាទោសកាលពីឆ្នាំ ២០២០ ពីបទពុករលួយលើអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ដោយបានបញ្ជូនលោកទៅដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យសមាគមអាស៊ាន (ASEAN) ចាត់វិធានការបន្ថែមជាបន្ទាន់នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីផ្ដល់ជំនួយមនុស្សធម៌និងជំរុញទៅមុខនូវដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា។
លោកស្រី Suu Kyi ដែលបានជាប់ឃុំចាប់តាំងពីការផ្តួលរំលំដោយរបបយោធាតាំងពីឆ្នាំមុនមក ត្រូវបានតុលាការយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាត់ទោសពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងៗមួយចំនួនទៀត ហើយដាក់ទោសឱ្យលោកស្រី ជាប់ពន្ធនាគារចំនួន១៧ឆ្នាំ។
លោកស្រី Pham Doan Trang អាយុ ៤៤ ឆ្នាំ ដែលបានចុះផ្សាយយ៉ាងច្រើនអំពីបញ្ហាសិទ្ធិមនុស្ស និងការចោទប្រកាន់អំពីអំពើឃោរឃៅរបស់ប៉ូលិសក្នុងប្រទេសវៀតណាម ត្រូវបានកាត់ទោសកាលពីខែធ្នូពីបទធ្វើការឃោសនាប្រឆាំងរដ្ឋ។
លោក Prawit Wongsuwan អាយុ ៧៧ ឆ្នាំ ដែលបានធ្វើជាឧបនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០១៩ មក គឺជាសម្ព័ន្ធមិត្តដ៏យូរយាររបស់លោក Prayuth Chan-ocha និងជាផ្នែកមួយនៃរបបយោធាដែលដឹកនាំប្រទេសថៃអស់រយៈពេលជិត ៥ ឆ្នាំមក។
ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីគណបក្សប្រឆាំងនានានៅក្នុងប្រទេសថៃបានដាក់ញត្តិទាមទារថា លោក Prayuth បានកាន់អំណាចគ្រប់ ៨ ឆ្នាំដែលជារយៈពេលកំណត់នៃអាណត្តិជានាយករដ្ឋមន្ត្រី។
BRN ដែលជាក្រុមឧទ្ទាមមូស្លីមដ៏ធំបំផុតរបស់ប្រទេសថៃបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែក និងការដុតបំផ្លាញទ្រព្យសម្បត្តិកាលពីយប់ថ្ងៃអង្គារទៅលើហាងទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៧ កន្លែង ដែលបានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងរបួសចំនួន ៧ នាក់។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃពុធនេះថា៖ «ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះគេមិនគួរហៅកិច្ចប្រជុំនោះថាជាកិច្ចប្រជុំកំពូលអាស៊ាននោះទេ»។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ក្នុងន័យដើមថា៖ «កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើការចាំបាច់នៃការកសាងទំនុកចិត្ត វិធានការការពារ និងការជឿទុកចិត្តលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២»។
បន្ទាប់ពីត្រូវបានតែងតាំង មនុស្សជាច្រើនជឿថាឥឡូវនេះអ្នកស្រី Paetongtarn Shinawatra នឹងក្លាយជាបេក្ខជនរបស់គណបក្សសម្រាប់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ ដែលអាចធ្វើឡើងនៅឆ្នាំក្រោយ។
ព័ត៌មានផ្សេងទៀត
No media source currently available