មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានទទូចឲ្យបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថាអាស៊ាន ឲ្យប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ផ្សែងអ័ព្ទឆ្លងដែនដែលបង្កឲ្យមានជាតិពុល
សេតវិមាន ប្រាប់ឲ្យដឹងថា ការចរចាពាណិជ្ជកម្មជុំថ្មីរវាងសហរដ្ឋអាមេរិកនិងចិន នឹងចាប់ផ្តើមនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បត៍សប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា ឲ្យដឹងថាក្រុមរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ានទាំង១០ នឹងរិះរកវិធានការរួមគ្នា ដើម្បីត្រៀមពន្លត់ភ្លើងឆេះព្រៃ និងការបំផ្លាញព្រៃនៅពេលខាងមុខ។
ប៉ូលិសក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីកន្លែងជាច្រើនកាលពីថ្ងៃអាទិត្យនៅពេលដែលបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ បានចេញមកតាមផ្លូវនានាដោយបានបំពានការហាមឃាត់ការពាក់ម៉ាសបិទមុខ។
រដ្ឋាភិបាលក្រុងហុងកុង កាលពីថ្ងៃសុក្រ បានហាមប្រាមប្រជារាស្ត្រមិនឱ្យពាក់ម៉ាស់ នៅក្នុងបាតុកម្មសាធារណៈដោយយកមកប្រើនូវច្បាប់ស្តីពីអំណាចគ្រាមានអាសន្នដែលបានត្រូវបង្កើតឡើងក្នុងសម័យអាណានិគមអង់គ្លេស។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃសុក្រនេះក្នុងរយៈពេលពីរថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបង្ហាញពីការប្តេជ្ញាពង្រឹងចំណងមិត្តភាពនៃប្រទេសភូមិផងរបងជាមួយនេះ។
លោកប្រធានាធិបតីស.រ.អា. Donald Trump បានសុំដោយបើកចំហដល់រដ្ឋាភិបាលបរទេសឱ្យស៊ើបអង្កេតគូប្រជែងខាងនយោបាយរបស់លោកហើយការណ៍នេះបង្កើនសកម្មភាពដែលជាប្រធានបទនៃការស៊ើបអង្កេតសម្រាប់ចោទប្រកាន់លោកប្រធានាធិបតី។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «វិស័យសារព័ត៌មាននៅកម្ពុជាទៅថ្ងៃមុខនឹងសេរីប៉ុណ្ណា?»៕
ប្រទេសចិនបានបញ្ចប់ការស្ថាបនាកប៉ាល់ដែលមានទម្ងន់១៤.៣០០តោន ឈ្មោះថា «Peace Ark» ដែលអាចជួយកប៉ាល់បរទេសពេលមានអាសន្នក្នុងសមុទ្រដែលមានជម្លោះខ្លាំងបំផុតក្នុងតំបន់អាស៊ី និងដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវកិត្យានុភាពដែលរងការខូចខាតរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
នៅថ្ងៃអង្គារនេះ ប្រទេសចិនបានបង្ហាញនូវអំណាចយោធារបស់ខ្លួនតាមរយៈក្បួនព្យុះហយាត្រាដ៏អធិកអធមមួយនៅក្នុងការប្រារព្ធខួបទី ៧០ នៃការគ្រប់គ្រងប្រទេសរបស់គណបក្សកុម្មុយនិស្តចិន។
ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជា នឹងបញ្ជូនដីកាចាប់ខ្លួនលោក សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី មិនបានទទួលដីកាចាប់ខ្លួនលោក សម រង្ស៊ី ពីប្រទេសកម្ពុជាទេ។
មេដឹកនាំនៃបក្សកុម្មុយនីស្ដចិនពីមួយសម័យកាលទៅមួយសម័យកាល តែងបានរៀបចំយុទ្ធសាស្ត្រដឹកនាំប្រទេស និងគោលនយោបាយការបរទេសចេញទៅពិភពខាងក្រៅ ដែលគេហៅថា Grand Strategy យុទ្ធសាស្ត្រព្រនុងធំ)។
ព័ត៌មានផ្សេងទៀត