ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​និង​ប្រធាន​ប្រតិបត្តិ​ដែន​​ដី​ហុងកុង​​​ប្តេជ្ញា​ថា​មិន​ចុះ​ញ៉ម


ក្រុម​បាតុករ​ពាក់​ម៉ាស់​មាន​រូប​​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង​ នៅ​ទីក្រុង​ហុង​កុង​កាល​ពី​ថ្ងៃ​ទី១៨ តុលា ២០១៩។
ក្រុម​បាតុករ​ពាក់​ម៉ាស់​មាន​រូប​​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង​ នៅ​ទីក្រុង​ហុង​កុង​កាល​ពី​ថ្ងៃ​ទី១៨ តុលា ២០១៩។

ដែនដី​ហុងកុង​ប្រុង​ប្រៀប​សម្រាប់​​ការ​ធ្វើ​បាតុកម្ម​ចុង​សប្ដាហ៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​​ឈាន​ដល់​​សប្តាហ៍​ទី​២០​ នៅ​ក្រោយ​ភាគី​ទាំង​ពីរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​គេ​មិន​ព្រម​ចុះ​ចាញ់​ទេ។​

ដែនដី​ហុងកុង​ប្រុង​ប្រៀប​សម្រាប់ការ​ធ្វើ​បាតុកម្ម​ចុង​សប្ដាហ៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែលឈាន​ដល់សប្តាហ៍​ទី​២០​ នៅ​ក្រោយ​ភាគី​ទាំង​ពីរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​គេ​មិន​ព្រម​ចុះ​ចាញ់​ទេ។​

ក្រុម​បាតុករ​បាន​និយាយ​ថា​ ពួក​គេ​មិន​ដក​ថយ​ពី​ការ​ទាម​ទារ​ទាំង​ប្រាំ​របស់​ពួក​គេ​ពី​រដ្ឋាភិបាល​ក្រុង​ហុងកុង​ទេ​ ហើយ​លោកស្រី​ Carrie Lam ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុង​នេះ​បាន​និយាយ​ថា​ លោក​ស្រី​នឹង​មិន​ធ្វើ​សម្បទាន​ដល់​ពួក​បាតុករ​ឡើយ។

គោលជំហរ​តឹង​រ៉ឹង​របស់​លោក​ស្រី​ Lam ​បាន​ត្រូវ​បន្ទរ​កាល​ពី​ដើម​សប្តាហ៍​នេះ​ដោយ​ប្រធានាធិបតី​ចិន​ Xi Jinping ​ដែល​លោក​បាន​ព្រមាន​ថា​ ជន​ទាំង​ឡាយ​ណា​ដែល​បំផុស​បំផុល​ឱ្យ​មាន​ឯករាជ្យភាព​សម្រាប់​ដែន​ដីហុងកុង​ពី​ប្រទេស​ចិន​នឹង​ប្រថុយ​ប្រថាន​ដោយ​ត្រូវ​«កម្ទិច​រាង​កាយ​និង​បំបាក់​ឆ្អឹង»។

ក៏​ប៉ុន្តែ​ក្រុម​បាតុករ​និយាយ​ថា​ ពួក​គេ​មិន​បោះ​បង់​ចោល​ការ​ទាម​ទារ​របស់​ពួក​គេ​ទេ។ កាល​ពី​ថ្ងៃ​សុក្រ ​មនុស្ស​ជាង​មួយ​ពាន់​នាក់​បាន​នៅ​ពេញ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៃ​ក្រុង​នេះ​ដោយ​ដើរ​កាត់​ធនាគារ​និង​ហាង​លក់​ទំនិញ​ប្រណីតៗ​ដែល​នាំ​ឱ្យ​មាន​មនុស្ស​មាន​ការ​ងឿង​ឆ្ងល់​ឈរ​មើល​និង​បាន​ធ្វើ​ឱ្យ​គាំង​ចរាចរណ៍​ផង​ដែរ។

ការ​ទាមទារ​សំខាន់ៗ​របស់​ក្រុមបាតុករ​មាន​រួម​បញ្ចូល​ការ​បោះឆ្នោត​សាកល, ការ​ស៊ើប​អង្កេត​អំពី​អំពើ​ហិង្សា​របស់​ពួក​ប៉ូលិស,​ ការ​លើក​លែង​ទោស​ឱ្យ​ក្រុម​បាតុករ​និង​ការដក​ទាំង​ស្រុង​និង​ជា​ផ្លូវ​ការ​នូវ​ផ្កា​ភ្លើង​ដែល​បាន​បញ្ឆេះ​ភ្លើង​កំហឹង​ដល់ក្រុម​ប្រឆាំង​ នោះ​គឺ​សេចក្តី​ព្រាង​ច្បាប់​ដែល​ត្រូវ​បាន​ដក​រួច​ហើយ​ នោះ​គឺ​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​អាច​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ប្រទេស​ចិន​ដីគោក​កាត់​ទោស​ពួក​ជន​ត្រូវ​ចាប់​ខ្លួន​ក្នុង​ដែន​ដី​ហុងកុង។

បាតុកម្ម​សឹង​តែ​ជា​វត្តមាន​ទៀង​ទាត់​នៅ​ក្នុង​ក្រុងហុង​កុង​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ទោះ​ណា​ជា​ពួក​ប៉ូលស​បាន​ចាត់​ទុក​ការ​តវ៉ា​ទាំង​នេះ​និង​ការ​ពាក់​ម៉ាស់​មុខ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ជា​សាធារណៈ​ ថា​ជា​អំពើ​ស្ថិត​នៅ​ក្រៅ​ច្បាប់​ក៏​ដោយ៕

XS
SM
MD
LG