ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ាន​ប្រជុំ​គ្នា​នៅ​ក្រោម​​បរិយាកាស​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ស.រ.អា.​និង​​ចិន


នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ Mahathir Mohamad និង​លោក Prayut Chan-O-Cha នាយក​រដ្ឋ​មន្ត្រី​ថៃ ចាប់​ដៃ​គ្នា​មុន​ពេល​ចាប់​ផ្ដើម​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​នៃ​ជំនួប​កំ​ពូល​អាស៊ាន លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ២០១៩។
នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ Mahathir Mohamad និង​លោក Prayut Chan-O-Cha នាយក​រដ្ឋ​មន្ត្រី​ថៃ ចាប់​ដៃ​គ្នា​មុន​ពេល​ចាប់​ផ្ដើម​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​នៃ​ជំនួប​កំ​ពូល​អាស៊ាន លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ២០១៩។

មេដឹកនាំ​ជើង​ចាស់​នៃ​ប្រទេស​ម៉ាឡេស៊ី​ Mahathir Mohamad ​បាន​និយាយកាលពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ចាប់​ផ្តើម​ការ​ប្រជុំ​សន្និសីទ​កំពូល​មួយ​ក្នុង​តំបន់​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពេល​មាន​ភាព​តាន​តឹង​រវាង​ស.រ.អា.​និង​ប្រទេស​ចិន។

លោក​បាន​ថ្លែង​ថា ​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​ត្រូវ​តែ​រួប​រួម​គ្នា​នៅ​ក្នុង​ការ​ប្រឈម​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ដោយ​លោក​ប្រធានាធិបតីស.រ.អា. ​ដូណាល់ ត្រាំ។​

ក៏ប៉ុន្តែ​នៅ​ពេ​ល​ដែល​ពួក​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN​ ជួប​ប្រជុំគ្នា​នៅ​ក្នុង​ក្រុង​បាងកក គ្មាន​សញ្ញា​ថា​ពួក​គេ​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​គាំទ្រ​ដោយ​ប្រទេស​ចិន​ដែល​អាច​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​ក្នុង​ពិភព​លោក។

លោក Mahathir Mohamad នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ​មាន​អាយុ៩៤​ឆ្នាំ​ដែល​និយាយ​គ្មាន​សំចៃ​មាត់​បាន​មាន​ប្រសាសន៍​ប្រាប់​សន្និសីទ​កំពូល​ធុរកិច្ច​មួយ​នៅ​ដាច់​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​ធំ​ថា៖ «យើង​មិន​ចង់​ចូល​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ទេ។ ក៏​ប៉ុន្តែ​ជួន​កាល​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​មិន​ល្អ​ជាមួយ​យើង​ យើង​ក៏​ត្រូវ​តែ​ធ្វើ​មិន​ល្អ​ជាមួយ​ពួក​គេ​ដែរ»។

ដោយនិយាយ​យោង​ចំៗ​ចំពោះ​លោក​ ត្រាំ​ ដែល​រដ្ឋបាល​លោក​បាន​ចាប់​ផ្តើម​បង្កើន​ពន្ធដារ​លើ​ទំនិញ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​មក​លក់​ក្នុង​ស.រ.អា.​ដោយ​មាន​គោល​ដៅ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ស.រ.អា.​នោះ​ លោក​ Mahathir​ បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​មនុស្ស​នេះ​មិន​កាន់​តំណែង​ត​ទៅ​ទៀត ប្រហែល​អាច​មាន​ការ​ផ្លាស់​ប្តូរ»។

សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​សម្រាប់​សន្និសីទ​កំពូល​ ASEAN នេះ​ដែល​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters​ បាន​ឃើញ​បាន​បញ្ជាក់​ថា ​ពួក​មេដឹក​នាំ​នៃប្រទេស​ជា​សមាជិក​នៃ​សមាគម​នេះ​សម្តែង​«កង្វល់​យ៉ាង​ខ្លាំង​អំពី​កំណើន​ភាព​តាន​តឹង​ខាង​ពាណិជ្ជកម្ម​និង​ការ​ការពារ​ផលិតផល​ក្នុង​ប្រទេស​និង​មនោ​សញ្ចេតនា​ប្រឆាំង​នឹង​សាកលភាវូបនីយកម្ម​ដែល​កំពុង​មាន​តទៅ​ទៀត»។

ពួក​អ្នក​ការទូត​បាន​និយាយ​ថា​ ពាណិជ្ជកម្ម​អាច​ជា​ប្រធាន​បទ​សំខាន់​បំផុត​នៅ​ក្នុង​សន្និសីទ​កំពូល​នេះ​ដោយ​គេ​រំពឹង​ថា​ នឹង​មាន​ការ​ពិភាក្សា​បន្តិច​បន្តួច​អំពី​បញ្ហា​ក្នុង​តំបន់ដែល​មាន​រៀង​រាល់ឆ្នាំ​ ដូចជា​ជម្លោះ​ជាមួយ​ប្រទេស​ចិន​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ស្ថានភាព​អាក្រក់​របស់​ពួកជន​ភៀស​ខ្លួន​ Rohingya ដែល​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​ភូមា។

លោក Arin Jira ​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ខាង​ធុរកិច្ច​របស់​សមាគម ASEAN ​ដែល​ជា​អង្គការ​មួយ​ត្រូវ​បង្កើត​ឡើង​ដោយរដ្ឋ​ជា​សមាជិក។លោក​បាន​និយាយ​ថា៖ «យើង​ចង់​ឱ្យ​មាន​សន្តិភាព​សេដ្ឋកិច្ច​សាកល»៕

XS
SM
MD
LG