លោកប្រធានាធិបតី Donald Trump មិនបានចាត់ទុកការកត់សម្គាល់របស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ចំពោះការបិទបញ្ចប់កិច្ចព្រមព្រៀងទស្សនកិច្ចសិក្សាផ្នែកយោធា ដែលជាកិច្ចព្រមព្រៀងមានអាណត្តិមួយទសវត្សរ៍នោះ ថាជារឿងធំដុំទេ។
ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសអ៊ីតាលីដោយសារមេរោគកូរ៉ូណាមានចំនួន៧នាក់ដោយមានការឆ្លងជាង២០០ករណី។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទថា រោងចក្រណាដែលរងផលប៉ះពាល់ខ្លាំងដោយសារតែមេរោគកូរ៉ូណា ឬពន្ធសហភាពអឺរ៉ុប នឹងត្រូវបន្ថូរបន្ថយពន្ធយ៉ាងតិច៦ខែ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា បានប្រកាស នៅក្នុងថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ ដើម្បីលក់ឧត្ថម្ភាគចក្រនិងសម្ភារៈយោធាអាមេរិកផ្សេងទៀតទៅឲ្យយោធាឥណ្ឌា។
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានប្រកាសពីឆ្លងថ្មីនៃវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន២៣១ ករណី ដែលបានធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសនេះកើនដល់ ៨៣៣ករណី។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានដាក់ពាក្យសុំលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី កាលពីថ្ងៃចន្ទ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យលោកនាយករដ្ឋមន្ត្រី ដែលមិនបានផ្តល់សេចក្តីលម្អិតផ្សេងទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចរយៈពេល៣៦ម៉ោង ដោយលោកបានទទួលស្គាល់ថា លោកមិនរំពឹងថា នឹងត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនោះទេ។
អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា មានករណីស្លាប់ដោយមេរោគកូរ៉ូណាវីរុសថ្មីចំនួនពីរថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារមេរោគនេះសរុបកើនឡើងដល់៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។
ការផ្ទុះឡើងនូវមេរោគ COVID-19 នៅក្នុងប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ដោយសារតែប្រទេសទាំងនេះបានរឹតត្បិតការធ្វើដំណើរចូលទៅក្នុងប្រទេសរបស់ពួកគេ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគថ្មីនេះ។
មន្ត្រីសុខាភិបាលចិនកាលពីថ្ងៃអង្គារ បាននិយាយថា ចំនួននៃករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬ Covid-19 បានកើនឡើងលើសពី ៧២.០០០ (៧ម៉ឺន ពីរពាន់) ករណី ដោយចំនួនអ្នកស្លាប់បានកើនដល់ជិត១.៩០០នាក់។
ការរីកចម្រើនជាងមួយទសវត្សរ៍ក្នុងប្រទេសឥណ្ឌា បានលើកកម្ពស់ពលរដ្ឋជាង២៧០ លាននាក់ឲ្យរួចផុតពីភាពក្រីក្រនៅចន្លោះឆ្នាំ២០០៦ ដល់ ឆ្នាំ ២០១៦។
ព័ត៌មានផ្សេងទៀត