ប្រទេសចិនដែលស្នើឲ្យមានការលើកពេលប្រជុំប្រចាំឆ្នាំនូវកិច្ចប្រជុំរួមគ្នាទាំងពីរហៅថា (Two Sessions) របស់ខ្លួននៅក្នុងខែមីនាដែលមានការចូលរួមពីក្រុមអ្នកតាក់តែងច្បាប់ និងស្ថាប័នពិគ្រោះយោបល់នយោបាយជាន់ខ្ពស់នោះ កំពុងរង់ចាំការសម្រេច ចុងក្រោយនៅថ្ងៃចន្ទខាងមុខ។
មន្ត្រីសុខាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចំនួននៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ដែលហៅថា COVID-19 នេះ បានកើនលើស ៧ ម៉ឺននាក់ ហើយអ្នកស្លាប់កើនជិត ១ ពាន់ ៨ រយនាក់។ រីឯអ្នកឆ្លងមេរោគនេះចំនួនប្រហែល ១ ម៉ឺន ១ ពាន់នាក់ បានជាសះស្បើយរួចហើយ។
អង្គការសុខភាពពិភពលោក WHO រាយការណ៍ថា វ៉ាក់សាំងការពារប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 អាចផលិតបានក្នុងរយៈពេល១៨ខែទៀត។
គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេសកម្ពុជា នឹងត្រូវចូលរួមប្រជុំទាំងពីរនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ តាមការ អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ សាលើមសៃ គុំម៉ាស៊ីត (Saleumxay KOMMASITH)។
អាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលីនិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចជួយពន្លត់ភ្លើងឆេះព្រៃទាំងអស់នៅក្នុងរដ្ឋ New South Wales។ តំបន់មួយចំនួននៅភាគខាងកើតនៃប្រទេសអូស្ត្រាលីមានភ្លៀងធ្លាក់ជោគជាំដែលមិនធ្លាប់មានក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។
មន្ត្រីមួយចំនួនមានការព្រួយបារម្ភថា ការឆ្លងរាលដាលនៃមេរោគថ្មីនេះកាន់តែយូរអាចនឹងប៉ះពាល់ដល់ការចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២០ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពេលខាងមុខ។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាកើនលើស១ពាន់នាក់ មន្ត្រីសុខាភិបាលជាន់ខ្ពស់២នាក់នៅខេត្ត Hubei ដែលជាកន្លែងផ្ទុះមេរោគនេះ ត្រូវបានដកហូតចេញពីតំណែង។
ការស្លាប់របស់គ្រូពេទ្យមួយរូបដែលត្រូវអាជ្ញាធរស្តីបន្ទោសដោយសារលោកបានព្រមានពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណាថ្មី បានជំរុញឲ្យមានកោតសរសើរចំពោះលោក និងការផ្ទុះកំហឹងនឹងអាជ្ញាធរកុម្មុយនិស្តចិន ដែលបានដាក់នយោបាយឲ្យសំខាន់ជាងសុវត្ថិភាពសាធារណៈ។
លោកប្រធានាធិបតីចិន Xi Jinping បានប្រកាស«សង្គ្រាមប្រជាជន»មួយ លើការរាលដាលជំងឺកូរ៉ូណា ខណៈដែលចំនួនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ។
ព័ត៌មានផ្សេងទៀត