ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អាយុ​៩៤​ឆ្នាំ​របស់​ម៉ាឡេស៊ី​​លោក Mahathir Mohamad សុំ​លាលែង​ពី​តំណែង


រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មានReuters នៅ​ក្នុង​ក្រុង Putrajaya កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
រូប​ឯកសារ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មានReuters នៅ​ក្នុង​ក្រុង Putrajaya កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​ដាក់​ពាក្យ​សុំ​លាលែង​ពី​តំណែង​ទៅ​កាន់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ចន្ទ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​លោក​នាយករដ្ឋមន្ត្រី ដែល​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ផ្សេង​ទៀត។

ការ​លាលែង​របស់​លោក Mahathir កើត​មាន​ឡើង​ក្រោយពី​ការ​ចរចា​កាល​ពី​ចុង​សប្តាហ៍​រវាង​សមាជិក​នៃ​គណបក្ស​របស់​លោក និង​ក្រុម​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត អំពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដើម្បីរារាំង​ផ្ទេរ​អំណាច​របស់​លោក​ឲ្យ​ទៅ​លោក Anwar Ibrahim ដែល​លោក​ Mahathir បាន​ជ្រើសរើស​ដោយ​ខ្លួន​លោក។

លោក Mahathir Mohamad អាយុ​៩៤​ឆ្នាំ និង​លោក Anwar Ibrahim អាយុ​៧២​ឆ្នាំ បាន​រួម​កម្លាំង​គ្នា​កាល​ពីឆ្នាំ​២០១៨ ដើម្បី​យក​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​លើ​សម្ព័ន្ធភាព​គណបក្ស​កាន់​អំណាច​នៅ​ពេល​នោះ ដោយ​អ្នកនយោបាយបាន​ដាក់លក្ខខណ្ឌ​ថា លោក Mahathir នឹង​ត្រូវ​ផ្ទេរ​អំណាច​ឲ្យ​លោក Anwar។

​គេ​មិន​ទាន់​ដឹង​ប្រាកដ​ថា តើ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី Sultan Abdullha Sultan Ahmad Shah នឹង​មានចំណាត់ការ​បន្ទាប់​យ៉ាង​ណា​នោះ​ក្នុង​ទេ​ក្នុង​ស្ថានភាព​នយោបាយ​នេះ។

បើ​តាម​ក្រុមអ្នក​វិភាគ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​មាន​អំណាចផ្តល់​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ឲ្យ​គណបក្ស​ណា​មួយ បើ​ពុំ​ដូច្នេះ​ទេ ព្រះ​មហាក្សត្រ​អាច​រំលាយ​សភា ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ឆ្នោត​ថ្មី។

បច្ចុប្បន្ន​នេះ ភរិយា​របស់​លោក Andwar គឺ​លោកស្រី Wan Azizah Ismail ជា​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហើយ​លោកស្រី​នឹង​ក្លាយ​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជាង​គេ​ ប្រសិន​បើ​សំណើ​សុំ​លាលែងរបស់​លោក​ Mahathir ត្រូវ​បាន​ព្រះមហាក្សត្រ​ទទួល​យក៕

XS
SM
MD
LG