ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីតាលី​ប្រឈម​មេរោគ​កូរ៉ូណា​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប​ដោយ​មាន​មនុស្ស​ស្លាប់​៧​នាក់


ទាហាន​អ៊ីតាលី​ដេល​ពាក់​ម៉ាស់​ដើរ​ល្បាត​នៅ​ទីលាន Duomo ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ទាហាន​អ៊ីតាលី​ដេល​ពាក់​ម៉ាស់​ដើរ​ល្បាត​នៅ​ទីលាន Duomo ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ចំនួន​មនុស្សស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ដោយសារ​មេរោគ​កូរ៉ូណា​មាន​ចំនួន​៧​នាក់​ដោយ​មាន​ការ​ឆ្លង​ជាង​២០០​ករណី។​

យ៉ាង​ហោច​ណាស់​មាន​ទីក្រុងចំនួន​១០​នៅ​ភាគ​ខាង​ជើង​ត្រូវ​បិទ​ចរាចរហើយ​កង​ទ័ព​បាន​ការពារ​មិន​ឲ្យ​មាន​នរណា​ម្នាក់​ចេញ​ចូល​ទីក្រុង​នោះ​ទេ កំឡុង​ពេល​បិទ​ដើម្បី​ត្រួត​ពិនិត្យ​នេះ។​

អាជ្ញាធរ​អ៊ីតាលី​កំពុង​ធ្វើការ​ពេញ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចាត់​វិធាន​ការដែល​មិន​ធ្លាប់​មាន​ពី​មុន​មកក្នុង​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ។ ​យ៉ាង​ហោច​ណាស់​តំបន់​ឧស្សាហកម្ម​ចំនួន​៦​នៅភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ និង​សាលារៀន​ហើយ​និងសាកល​វិទ្យាល័យ​ត្រូវ​បិទ។

បុគ្គលិក​មិន​អាច​ទៅ​ធ្វើការ​ទេ​ ហើយ​ត្រូវ​បញ្ជា​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឱ្យបាន​ច្រើន​តាម​តែអាច​ធ្វើ​ទៅ​បាន។​ រោង​ភាពយន្ត សារមន្ទីរ​ បារ​និង​កន្លែង​រាំង​ឌីស្កូ​ត្រូវ​បាន​បិទ។ ​ពិធី​បុណ្យ​នៅ​ទីក្រុង Venice ​ត្រូវ​បាន​កាត់​បន្ថយ​ជាលើក​ដំបូង​មិន​ធ្លាប់​មាន។

អាជ្ញាធរ​បាន​ហាម​ឃាត់រាល់​ការ​ធ្វើ​បាតុកម្ម​ និង​ការប្រមូល​ផ្តុំ​ជាសាធារណៈ ​រួមទាំង​កម្ម​វិធី​កីឡា​និង​ការជួបជុំ​នៅ​ព្រះ​វិហារ ខណៈ​ប្រទេស​អ៊ីតាលី​កំពុង​ទប់ទល់​ការ​រាល​ដាល​មេរោគ​នេះច្រើន​បំផុត​នៅ​អឺរ៉ុប។ ​និស្សិត​សាកលវិទ្យាល័យ​នៅតំបន់​ដែលរងផល​ប៉ះពាល់​មិន​អាចទៅប្រឡង​បាន​ទេ។​

លោក​ Andrea Borrelli ​ប្រធាន​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​របស់​ប្រទេស​អ៊ីតាលី​ បាន​និយាយ​ថា​ អាជ្ញាធរ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការរីក​រាល​ដាល​យ៉ាង​លឿន​នៃ​មេរោគ​នេះ។ ​លោក​បាន​មាន​និយាយ​ថា ​អំពី​ផែន​ការ​ឃាត់​អ្នក​ដែល​បាន​ឆ្លង​មេរោគនេះ​ឲ្យ​នៅ​ដាច់​ពី​គេ។​

អ្នក​លក់ម៉ាស់​ម្នាក់​នៅខាង​ក្រៅ​ស្ថានីយ​រថភ្លើង​ក្រុង​ Milan ​បាន​និយាយ​ថា​ គាត់​លក់​ម៉ាស​មួយ​តម្លៃ​១១​ដុល្លារ៕

XS
SM
MD
LG